សុខភាព
មកដឹងរោគសញ្ញាមួយចំនួន ពីជំងឺដុំសាច់ក្នុងស្រោមខួរក្បាល ដែលអ្នកមិនសូវចាប់អារម្មណ៍
ក) តើជំងឺនេះមានរោគសញ្ញាអ្វីខ្លះ?
– ការរីកលូតលាស់របស់ដុំសាច់នេះមានសភាពយឺតយ៉ាវ ដូច្នេះរោគសញ្ញារបស់វាអាស្រ័យទៅតាមទំហំ និង ទីកន្លែងរបស់វា។

– រោគសញ្ញាដែលជួបប្រទះញឹកញាប់ដូចជា៖
• ឈឺក្បាល
• ប្រកាច់

• មើលពុំច្បាស់

• ភាពខ្សោយអវយវៈ
• និងប្រសិនបើដុំសាច់នោះធំខ្លាំងអាចបណ្តាលឲ្យសន្លប់បាត់ស្មារតី។
ខ) មូលហេតុ៖
រហូតមកដល់បច្ចុប្បន្ននេះ គ្មានការស្រាវជ្រាវណា ដែលបញ្ជាក់ពីមូលហេតុច្បាស់លាសរបស់ជំងឺនេះទេ។
គ) តើមានមធ្យោបាយអ្វីដែលអាចឲ្យយើងដឹងថាមានដុំសាច់ប្រភេទនេះ?
– កាថតដោយម៉ាស៊ីន CT Scan ឬ MRI អាចឲ្យយើងធ្វើរោគវិនិច្ឆ័យបាន។

ឃ) ការព្យាបាល៖
– ការវះកាត់ជាមធ្យោបាយ និងជាជម្រើសដំបូងបំផុត ដើម្បីព្យាបាលដុំសាច់ប្រភេទនេះ ហើយប្រសិនបើការវះកាត់នោះពុំអាចយកដុំសាច់នោះចេញអស់ យើងត្រូវបន្តការព្យាបាលដោយបាញ់កាំរស្មី ( Radiation )។ លើសពីនេះទៅទៀត ប្រសិនបើដុំសាច់នេះតូច ហើយស្ថិតនៅទីកន្លែងដែលលំបាក និងគ្រោះថ្នាក់បំផុត គេអាចធ្វើការព្យាបាលដោយ Radiosurgery ។
ដូចនេះប្រសិនបើលោកអ្នកមានអាការ និងរោគសញ្ញាដូចបានជម្រាបជូន សូមមកជួបជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលដោយបច្ចេកវិទ្យាទំនើប ប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់។

សូមធ្វើការតាមដានវីដេអូ ដែលអត្ថាធិប្បាយលំអិតដោយគ្រូពេទ្យជំនាញអំពីការវះកាត់នៃជំងឺដុំសាច់របស់ស្រោមខួរក្បាលនូវការផ្សព្វផ្សាយនៅលើកក្រោយទៀត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ប្រយ័ត្ន បើធ្វើរឿងទាំងនេះ ធ្វើឲ្យខួរក្បាលស្ពឹក និងងាប់កោសិកា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា