សុខភាព
ជួយប្រាប់អ្នកទើបចាក់វ៉ាក់សាំង! ៤ វិធីជួយឱ្យថ្នាំផ្ដល់ប្រសិទ្ធភាពខ្លាំង និងមានអង់ទីគ័ររឹងមាំ
វ៉ាក់សាំងគ្រប់ដូសសុទ្ធតែមានប្រសិទ្ធភាព តែដើម្បីឱ្យវ៉ាក់សាំងដែលបានចាក់រួចរាល់កាន់តែផ្ដល់ប្រសិទ្ធភាពខ្លាំង ក៏ដូចជាបណ្ដុះអង់ទីគ័ររឹងមាំប្រឆាំងនឹងវីរុស អ្នកគួរប្រយ័ត្នចំពោះសកម្មភាពមួយចំនួន។
យោងតាមការដកស្រង់សម្ដីពីអ្នកជំនាញសុខាភិបាល បានលើកឡើងថា ដើម្បីជួយឱ្យប្រព័ន្ធភាពស៊ាំនៃរាងកាយមានភាពរឹងមាំ អាចប្រឆាំងនឹងជំងឺនានាបានល្អ ក្រោយពីចាក់វ៉ាក់សាំងទាំងពីរលើក អ្នកត្រូវអនុវត្តវិធីសាស្រ្តចំនួន ៤ ដូចខាងក្រោម។
១. ហាមផឹកស្រាដាច់ខាត
គ្រូពេទ្យជំនាញអាមេរិកាំងព្រមាន ហាមផឹកស្រាដាច់ខាតមុនឬក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះវាមិនងាយបង្កើតអង់ទីគ័រការពារខ្លួននិងនាំឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងធ្វើឱ្យងាយកើតជំងឺផ្តាសាយតូច ជំងឺផ្តាសាយធំ ឬជំងឺឆ្លងផ្សេងទៀត។
ដោយសារតែរាងកាយត្រូវការពេល២សប្តាហ៍ បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី២ដើម្បីបង្កើតអង់ទីគ័រ ដូច្នេះការផឹកសា្រច្រើនមុនឬក្រោយពេលចាក់ថ្នាំក្ដី សុទ្ធតែអាចពន្យារពេលមិនឱ្យប្រព័ន្ធភាពស៊ាំធ្វើការងាររបស់វា។
២. គេងឱ្យបានគ្រប់គ្រាន់
ការគេងឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំ។ ក្នុងនោះការស្រាវជ្រាវអំពីដំណេកនិងវ៉ាក់សាំងកូវីដ-១៩ ដែលចុះផ្សាយដោយ wellandgood.com បានរកឃើញថា គេងមិនគ្រប់គ្រាន់អាចកាត់បន្ថយប្រសិទ្ធភាពរបស់ថ្នាំបង្ការ។
គេងមិនឆ្អែតបង្កផលប៉ះពាល់ដល់កត្តាភាពស៊ាំផ្សេងៗគ្នានៃរាងកាយ ផ្ទុយទៅវិញ បើសិនគេងបានគ្រប់គ្រាន់នឹងធ្វើឱ្យហានិភ័យនៃការឆ្លងមេរោគមានការថយចុះ ហើយការឆ្លើយតបរបស់វ៉ាក់សាំងកាន់តែប្រសើរ។
៣. គ្រប់គ្រងផ្លូវចិត្តកុំឱ្យស្រ្តេស
យោងតាមការចុះផ្សាយពី health.com បាននិយាយថា ស្ត្រេសមិនត្រឹមតែជះឥទ្ធិពលមិនល្អដល់អារម្មណ៍និងផ្លូវចិត្តនោះទេ តែវាក៏ផ្ដល់ផលអាក្រក់ចំពោះរាងកាយផងដែរ។ ស្ត្រេសអាចរារាំងការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ បណ្ដាលឱ្យប្រព័ន្ធភាពស៊ាំរងសម្ពាធខ្លាំងពេក មិនអាចការពាររាងកាយបានត្រឹមត្រូវឡើយ។ វាក៏ធ្វើឱ្យសុខភាពចុះខ្សោយ ដូច្នេះអង់ទីគ័រនឹងមិនងាយដុះឡើយ។
៤. ទទួលទានអាហារល្អៗ
ដើម្បីបង្កើនភាពស៊ាំក្នុងរាងកាយបានរហ័ស ជួយប៉ូវកម្លាំង និងជួយកាត់បន្ថយការឈឺចាប់ព្រមទាំងរលាកក្រោយពេលចាក់វ៉ាក់សាំង គួរហូបស៊ុបមិនថាជាស៊ុបសាច់មាន់ ត្រី ជ្រូក សាច់គោ ឬស៊ុបន្លែឡើយ សុទ្ធតែផ្ដល់ផលល្អទាំងអស់។ នេះបើតាមដំបូន្មានរបស់ CDC អាមេរិក។
បន្ថែមពីលើនេះ មជ្ឈមណ្ឌលបង្ការនិងត្រួតនិត្យជំងឺឆ្លង CDC របស់អាមេរិក បានរកឃើញថា ការទទួលទានតែបៃតងនិងតែរមៀត បន្ទាប់ចាក់វ៉ាក់សាំង អាចជួយទប់ស្កាត់ការរលាក បន្ថែមជាតិទឹក ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដោយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំទ្វេរឡើង។
ក្រៅពីនោះ អាហារដែលរួួមមាន បន្លែបៃតង ត្រី សាច់ ស៊ុត បូករូមជាមួយទឹកដោះគោ និងផ្លែឈើជាដើម សុទ្ធសឹងតែសម្បូរជីជាតិល្អៗ ជំនួយសុខភាព បង្កើនភាពរឹងមាំដល់ប្រព័ន្ធភាពស៊ាំផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សកម្មភាពគ្រោះថ្នាក់ ៣ យ៉ាង គួរចៀសវាងក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
ចុចអាន៖ ប្រការគួរនិងមិនគួធ្វើ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីជួយពន្លឿនការបណ្ដុះអង់ទីគ័រ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១៦ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ