ព័ត៌មានជាតិ
ធូរស្រាលខ្លះហើយ! ខេត្តស្ទឹងត្រែងរកឃើញអ្នកឆ្លងម្នាក់ និងជាសះស្បើយម្នាក់
ដោយមានការខិតខំប្រឹងប្រែងពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង រហូតមកត្រឹមម៉ោង ៥:០០ នាទីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ត្រឹមតែម្នាក់ និងជាសះស្បើយម្នាក់។
ជំងឺកូវីដ១៩ បានផ្ទុះខ្លាំងក្នុងខេត្តស្ទឹងត្រែង ចាប់តាំងពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ ធ្វើឲ្យមានការរីករាលដាល ចូលក្នុងអាហារដ្ឋាន ភោជនីយដ្ឋាន ផ្សារស្ទឹងត្រែង និងបណ្ដាភូមិឃុំមួយចំនួន ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងផងដែរ។
ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងថ្ងៃ១៣ កក្កដាម្សិលមិញនេះ លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា ក្នុងរយៈពេលជិតមួយខែនេះ ដោយមានការខិតខំប្រឹងប្រែងពីរដ្ឋបាលខេត្តក៏ដូចមន្ទីរសុខាភិបាលបានចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ និងអ្នកឆ្លងកូវីដ១៩ និងបន្តរកអ្នកពាក់ព័ន្ធប្រយោលបន្ត ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរ។

លោកប្រធានមន្ទីរបញ្ជាក់បន្ថែមថា អ្នកដែលរកឃើញផ្ទុកមេរោគកូវីដ១៩ ត្រូវបានយើងយកទៅព្យាបាលនៅមណ្ឌលចត្តាឡីស័កកម្រិត២ថ្នាក់ខេត្ត និងអ្នកពាក់ព័ន្ធផ្ទាល់ធ្វើតេស្តអវិជ្ជមានយើងឲ្យគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កកម្រិត១ក្រុង។
លោកបានបន្តថា ដោយសារមានការខិតខំប្រឹងប្រែងពីក្រុមគ្រូពេទ្យជំនាញក្នុងការស្រាវជ្រាវតាមដាន ទាំងអ្នកនាំចូលជំងឺកូវីដពីខាងក្រៅ និងអ្នកឆ្លងនៅក្នុងខេត្ត និងបន្តឆ្លងទៅភូមិឃុំមួយចំនួន យើងបានតាមស្រាវជ្រាវយកសំណាក់វិភាគ តេស្តរហ័សរកមេរោគកូវីត១៩បានទាន់ពេលវេលា ធ្វើឲ្យស្ថានភាពមានការធូរស្រាលបន្តិច។ លើសពីនេះលោកបន្តថា ទោះជាមានស្ថានភាពធូរស្រាលបន្តិចក៏ពិតមែនតែ លោកសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ឲ្យបានគ្រប់គ្នា នឹងបន្តចូលរួមអនុវត្តវិធានការសុខាភិបាល ៣ការពារ-៣កុំ ឲ្យបានខ្ជាប់ខ្ជួននិងម៉ឺងម៉ាត់បំផុត ជាពិសេស គឺការពាក់ម៉ាស លាងសំអាតដៃនិងអាល់កុល ឬសាប៊ូជាប់ជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព។

គិតត្រឹមម៉ោង ៥:០០ នាទីរសៀលថ្ងៃទី១៣ ខែកក្កដានេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុប៤៣១នាក់ ស្រី១៩៥នាក់ ជាសះស្បើយ១២៨នាក់ ស្រី៦១នាក់ ស្លាប់គ្មាន អ្នកកំពុងសម្រាកព្យាបាល ៣០៣ នាក់ស្រី ១៣៤នាក់៕
អត្ថបទ៖ ងិនលីម

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត