Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌដូនពេញ​សម្រេច​បិទ​​កន្លែងលាង​រថយន្តមួយ ខណៈបុគ្គលិក​ឆ្លង​កូ​វីដ​ ជាង​១០​នាក់​

បានផុស

នៅ

​អាជ្ញាធរ​ខណ្ឌដូនពេញ​កាលពី​ព្រលប់​ថ្ងៃទី​១៣​ ខែកក្កដា ​ឆ្នាំ​២០២១​ បានសម្រេច​បិទ​យានដ្ឋាន​លាង​រថយន្ត​មួយ​កន្លែង​ ដោយសារ​មាន​បុគ្គលិក​នឹង​កម្មករ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ជាង​១០​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យានដ្ឋាន​លាង​រថយន្ត​ ដែល​ត្រូវ​អាជ្ញាធរ​សម្រេច​បិទ​អាជីវកម្ម​បណ្ដោះអាសន្ន​នោះ​មាន​យីហោ​(​មជ្ឈមណ្ឌល​ថែរក្សា​និង​បំប៉ន​សម្រស់​រថយន្ត​និង​មេ​ក្វា​យ​អឺស៍​)​ដែល​មាន​ទីតាំង​ស្ថិតនៅ​ខាងមុខ​កន្លែង​ហូប​ការ​ពិភព​ថ្មី​ នៅ​ផ្លូវ​លេខ​៨៨ ​ក្នុង​សង្កាត់​វត្តភ្នំ ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។​

​អាជ្ញាធរ​ខណ្ឌដូនពេញ​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤​ ខែ​កក្កដា ​ឆ្នាំ​២០២១​នេះ ​ថា​បន្ទាប់ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ចុះ​យក​សំណាក​លើ​បុគ្គលិក​កម្មករ​ប្រមាណ​៣៣​នាក់ ​ឃើញ​អ្នក​វិជ្ជមាន​​ចំនួន​១២​ ត្រូវ​បាន​ឡាន​ពេញ​ដឹក​យក​ទៅ​ព្យាបាល​ផង​ដែរ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នោះដែរ ​អាជ្ញាធរ​មូលដ្ឋាន​ក៏​សូម​ជម្រាប​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មក​លាង​ឡាន​ឬ​មក​ទទួល​សេវា​នៅ​ទីតាំង​នោះ ​ដែល​ប៉ះពាល់​ផ្ទាល់​ឬ​ប្រយោល ដើម្បី​សុវត្ថិភាព សូម​ដាក់ខ្លួន ដាច់ដោយឡែក និង​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់​ខ្លួន​រយៈ​ពេល១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​នេះ​។​និង​សូម​ពាក់​ម៉ាស រក្សា​គម្លាត ឧស្សាហ៍​លាងដៃ គ្រប់​ទីកន្លែង គ្រប់ពេលវេលា ដើម្បី​សុវត្ថិភាព​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម