Connect with us

សុខភាព

ក្រោយចាក់វ៉ាក់សាំងរួច មានរោគសញ្ញាមួយនេះ គួរប្រញាប់ទៅជួបពេទ្យជាបន្ទាន់

បានផុស

នៅ

ជាទូទៅក្រោយចាក់វ៉ាក់សាំងកូវីដ មនុស្សគ្រប់គ្នាតែងលេចចេញនៅរោគសញ្ញាដូចជា ឈឺក្បាល ឈឺដៃនៅកន្លែងចាក់ ក្ដៅខ្លួន ឬក្អួតជាដើម។ ប៉ុន្តែការជ្រាវជ្រាវថ្មីមួយបានបង្ហាញថា​អ្នកចាក់វ៉ាក់សាំងរួច អាចមានរោគសញ្ញាមួយទៀត លើរាងកាយ​ បើ​ទុក​យូរ​នឹង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​គឺ​ការ​ស្ទះ​សរសៃឈាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោគ​សញ្ញា​នេះ​បណ្ដាល​មក​ពី​វ៉ាក់សាំងបង្កើតភាពស៊ាំមិនធម្មតាទៅនឹងសកម្មភាពរបស់ផ្លាស្មា ​ដែលបណ្តាល​ឲ្យ​មានសកម្មភាពនៃផ្លាស្មាទាបនិង​មាន​ការ​កន្ត្រាក់។

យោង​តាម​របាយការណ៍​វេជ្ជសាស្ត្រ​ ហានិភ័យ​នៃ​ការ​កើតរោគនេះ បន្ទាប់ពីការចាក់វ៉ាក់សាំង ឬ​ការ​ចាក់​វ៉ាក់សាំង mRNA គឺស្ថិតក្នុងចំណោមមនុស្សដែលមានអាយុក្រោម ៥៥ ឆ្នាំ​ ដោយ​ស្ត្រី​មាន​ហានិភ័យ​ខ្ពស់​ជាង​បុរស​ ហើយ​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត​គឺ​ប្រជាជន​លោក​ខាងលិច។

ការ​ស្ទះ​សរសៃ​ឈាម ​​​​នឹង​បង្ហាញ​រោគ​សញ្ញា​បន្ទាប់​ពី ៤ ទៅ ៣០ ​ថ្ងៃ​បន្ទាប់​ពី​ចាក់​ថ្នាំ​រួច។

ឈឺក្បាល​ធ្ងន់ធ្ងរ​ ក្នុង​ករណី​មាន​ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល ។

ចុក​ដៃ ​និង​អាច​មាន​ការ​ឈឺចាប់​ពេញដៃនិងជើង។

ទម្រង់​មុខ​អាច​នឹង​ខូច​ទ្រង់ទ្រាយ​ ឬនិយាយ​មិន​ច្បាស់។

ប្រកាច់​ឬ​សន្លប់ និង​មាន​ចក្ខុ​ព្រិលៗ​មើល​មិន​សូវ​ច្បាស់​ជាដើម។

នឿយហត់ ​ពិបាក​ដកដង្ហើម​ ឬ​កកស្ទះ ​ឈឺ​ទ្រូង​ក្នុង​ករណី​មាន​ជំងឺ​ស្ទះសួត ។

ឈឺពោះ​និង​ក្អួត​ចង្អោរ ​ក្នុង​ករណី​មាន​ដំបៅ​ក្នុង​ក្រពះ ។

ឈឺ​ខ្នង​ធ្ងន់ធ្ងរ ហើម​ជើង ​ឬ​ស្លេកស្លាំង ក្នុងករណីខ្លះ​មានការហើម​ខ្លាំង និង​មាន​ស្នាម​ជាំ​លើ​ស្បែក (មិន​សូវជា​កើត​មានឡើយ) ។

ទោះយ៉ាងណាយើងក៏អាចកាត់បន្ថយហានិភ័យនៃការចាក់វ៉ាក់សាំង​ដោយប្រើវិធីសាស្ត្របង្ការនេះ៖

  • ផឹកទឹក​ឲ្យ​បានច្រើន មុននិងក្រោយពេលចាក់វ៉ាក់សាំង​ ដើម្បីកាត់បន្ថយការកកឈាម។
  • ចៀសវាងការផឹកកាហ្វេ ព្រោះកាហ្វេនឹងជម្រុញ​ឲ្យ​នោមញឹកញាប់ ​ហើយអាចបណ្តាល​ឲ្យ​ឈាមឡើងក្រាស់។ ប៉ុន្តែប្រសិនបើជ្រុលជា​ផឹកកាហ្វេហើយ ​អ្នកគួរតែផឹកទឹក​ឲ្យ​បានច្រើន។
  • ប្រសិនបើ​មានការព្រួយបារម្ភ អ្នក​អាចពិចារណាបញ្ឈប់​ការប្រើថ្នាំដែល​បង្កើន​ហានិភ័យ ​ដូចជា​ថ្នាំ​ពន្យារ​កំណើត ​ថ្នាំអរម៉ូន​ ដែល​បណ្ដាល​ឲ្យ​ឈាម​ស្រអាប់ ។​ អ្នកអាចឈប់ប្រើ​ប្រហែល ២ សប្ដាហ៍​មុន​និង​ក្រោយ​ពេលចាក់​ ឬ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត។ ​​
  • អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ​ជា​ពិសេសអ្នក​ជំងឺ​សរសៃឈាម​អាក់ទែរ។ ជំងឺ​នេះ​គួរតែ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ដែល​ព្យាបាល ​​ប្រសិនបើ​ត្រូវ​ចាក់​វ៉ាក់សាំង។
  • មនុស្ស​ដែល​ទើប​នឹង​វះកាត់ ​ហើយ​មិន​អាច​ដើរ​ឬ​ធ្វើ​ចលនា​បាន​ស្រួល។ ការ​ចាក់​វ៉ាក់សាំង​គួរ​តែ​ត្រូវ​បាន​ពន្យារ​រហូតដល់​ចលនា​ត្រលប់​មក​ធម្មតា​វិញ ​ទើប​អាច​ចាក់​បាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖kapook

ចុចអាន៖វេជ្ជបណ្ឌិត ពន្យល់ពីប្រភេទថ្នាំដែលអ្នកជំងឺឈឺក្បាលប្រកាំង អាចប្រើបានមុននិងក្រោយចាក់ វ៉ាក់សាំងកូវីដ

ចុចអាន៖អាហារ ៥ មុខ ជួយបន្ថយផលប៉ះពាល់លើរាងកាយ ក្រោយចាក់វ៉ាក់សាំងរួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១០ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៨ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៤ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម