Connect with us

សេដ្ឋកិច្ច

ឈប់សង្ស័យកសិផល ឬផលិតផលកែច្នៃមានផ្ទុកសាធារធាតុគីមី ឬអត់ទៀតទៅ មន្ទីរពិសោធន៍ CamLAPF ប្រកាសស្វាគមន៍ធ្វើតេស្តជូន

បានផុស

នៅ

បញ្ហាត្រួតគុណភាពកសិផល និងផលិតផលកែច្នៃនាពេលបច្ចុប្បន្ន កំពុងក្លាយជាក្ដីកង្វល់រួមមួយរបស់ប្រជាពលរដ្ឋកម្ពុជា និងមន្ត្រីជំនាញ ត្បិតបញ្ហាសាធាតុគីមីក្នុងបន្លែ ផ្លែឈើ ត្រី សាច់ស្រស់ ឬសាច់កែច្នៃបឋម សុទ្ធតែពិបាកក្នុងការត្រួតពិនិត្យបានគ្រប់គ្រុងជ្រោយ ទាំងផលិតផលនាំចូល និងក្នុងស្រុក។ បញ្ហាទាំងអស់នេះ លែងជាក្ដីកង្វល់ធំទៀតហើយ សម្រាប់បងប្អូនប្រជាកសិករ អាជីវករ ម្ចាស់សហគ្រាសចំណីអាហារផ្សេងៗ ព្រោះពួកគាត់អាចយកផលិតផលរបស់ខ្លួនមកឱ្យមន្ត្រីជំនាញនៃមន្ទីរពិសោធន៍ផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជា (Cambodia Laboratory of Agricultural Products and Foods) ធ្វើការតេស្តពីគុណភាពបាន ប្រកបដោយទំនុកចិត្តខ្ពស់បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បណ្ឌិត ជួន មណីរដ្ឋ ប្រធានមន្ទីរពិសោធន៍ផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជា មានប្រសាសន៍ថា៖ បច្ចុប្បន្នក្រោមការណែនាំរបស់ក្រសួងកសិកម្ម មន្ត្រីជំនាញនៃមន្ទីរពិសោធន៍កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ និងខ្នះខ្នែងធ្វើការត្រួតពិនិត្យទៅលើគុណភាពផលិតផលកសិកម្ម និងផលិតផលកែច្នៃក្នុងស្រុកមួយចំនួនជាបន្តបន្ទាប់។

លោកស្រីបណ្ឌិត បញ្ជាក់ថា៖ «មន្ទីរពិសោធន៍យើងខ្ញុំ ស្វាគមន៍ជានិច្ចដល់ប្អូនប្រជាកសិករ ម្ចាស់កសិដ្ឋាន ម្ចាស់សហគ្រាសទាំងឡាយ ដែលចង់ទទួលបាននូវស្តង់ដារនៃការទទួលស្គាល់គុណភាពផលិតផល ឬកសិផលរបស់ខ្លួន លំដាប់ថ្នាក់ជាតិ អាចយកមកឱ្យមន្ត្រីជំនាញពិសោធន៍បាន»។

លោកស្រីបន្តថា កន្លងមក មានសហគ្រាសផលិតអង្ករមួយចំនួន ពួកគាត់បានយកផលិតផលសម្រេចគាត់ យកឱ្យខាងមន្ទីរពិសោធន៍ផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជា យើងធ្វើការត្រួតពិនិត្យគុណភាព ដើម្បីឱ្យច្បាស់ថា ផលិតរបស់ពួកគាត់ ស្របតាមស្តង់ដារគុណភាពចំណីអាហារទាំងក្នុងស្រុក និងនាំចេញទៅក្រៅស្រុក។ ក្រោយឆ្លងកាត់ការពិសោធន៍ដ៏ត្រឹមត្រូវ និងសុក្រឹតបំផុត មន្ទីរពិសោធន៍ នឹងចេញវិញ្ញាបនប័ត្របញ្ជាក់លទ្ធផលវិភាគគុណភាព និងសុវត្ថិភាព។

យ៉ាងណាមិញ អ្នកឯកទេសបញ្ចប់ថ្នាក់បណ្ឌិតពីប្រទេសជប៉ុន លើជំនាញប្រភពធនធានជីវសាស្ត្រ និងវិទ្យាសាស្ត្របរិស្ថាន លោកស្រី ជួន មណីរដ្ឋ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាកសិករ និងម្ចាស់សហគ្រាសផ្នែកចំណីអាហារកែច្នៃទាំងឡាយ អាចទាក់ទងមកខាងមន្ទីរពិសោធន៍ធ្វើការត្រួតពិនិត្យគុណភាពបាន ដើម្បីធានាដល់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋយើង ដែលពួកគាត់ជាអ្នកទិញទទួលទានបន្តដោយផ្ទាល់។

មន្ទីរពិសោធន៍ផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជា បច្ចុប្បន្នមានទាំងឧបករណ៍ពិសោធន៍កម្រិតស្តង់ដារគុណភាពខ្ពស់ និងមន្ត្រីជំនាញជំនាញជាង ២០នាក់ ដែលសុទ្ធតែជាបុគ្គលិកមានបទពិសោធន៍ផ្នែកនេះ និងទទួលបានការបណ្ដុះបណ្ដាលពីក្រៅប្រទេសថែមទៀតផង។ បច្ចុប្បន្នមន្ទីរពិសោធន៍ ធ្វើការត្រួតពិនិត្យទៅលើគុណភាពផលិតផលកសិកម្មគ្រប់ប្រភេទ ដើម្បីវិនិច្ឆ័យ និងផ្ទៀងផ្ទាត់ចុងក្រោយថាផលិតផលមួយដូចជា បន្លែ ផ្លែឈើ ត្រី សាច់ជាស្រស់ ឬជាលក្ខណ:កែច្នៃបឋម មានគុណភាពល្អ និងសុវត្ថិភាព ចង់សំដៅទៅលើផលិតផលមួយប្រភេទគ្មានសំណល់សារធាតុគីមី (លើសពីកម្រិតកំណត់) គ្មានពពួកអតិសុខុមប្រាណ (bacteria, parasite, and virus) សារធាតុពុលបណ្តាលមកពីសំណល់លោហ:ធាតុធ្ងន់ (Heavy metal) សំណល់ថ្នាំ និងជីកសិកម្ម គ្មានជំងឺឆ្លង និងពពួកផ្សិតចង្រៃ។ល។

ក្នុងបរិបទដែលប្រទេសជាតិកំពុងវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម ធ្វើឲ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ ហើយបញ្ហាសុខភាពសាធារណ:ក៏ត្រូវបាននិងកំពុងគិតគូ យកចិត្តទុកដាក់ខ្ពស់ ជាពិសេសបញ្ហាសុខភាពដែលបណ្តាលមកពីការបរិភោគចំណីអាហារ (Foodborne illness)។ ដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញកសិផល កសិ-ម្ហូបអាហារ ដោយធានាលើគុណភាព និងសុវត្ថិភាព ជាពិសេសសុខភាពសាធារណ: សុខភាពសត្វ-ដំណាំ ភាតរបរិស្ថាន និងយោងតាមការចាំបាច់ នៅឆ្នាំ២០០៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើសុំជំនួយមន្ទីរពិសោធន៍កសិកម្មពីសាធារណរដ្ឋប្រជាមានិតចិន។

បេសកកម្មចម្បងរបស់មន្ទីរពិសោធន៍ គឺសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការផ្តល់សេវាវិភាគគុណភាព សុវត្ថិភាពផលិតផលកសិកម្ម និងចំណីអាហារ ទៅតាមលក្ខណៈរូបសាស្រ្ត គីមីសាស្ត្រ និងអតិសុខុមជីវសាស្ត្រ និងការសិក្សាស្រាវជ្រាវលើមុខងារ អាហារូបត្ថម្ភ ក្នុងផលិតផលកសិកម្ម និងកសិ-ចំណីអាហារ ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពចំណីអាហារនៃផលិតផលកសិកម្ម។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១១ រដ្ឋាភិបាលចិនបានសម្រេចផ្តល់មន្ទីរពិសោធន៍ និងបានបើកការ ដ្ឋានសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតក្នុងបរិវេណវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងត្រូវបានបញ្ចប់ជាស្ថាពរនៅខែតុលា ឆ្នាំ២០១៥។ ខែធ្នូ ឆ្នាំ២០១៦ បានរៀបចំពិធីប្រគល់ទទួលមន្ទីរពិសោធន៍នេះ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណ:ប្រជាមានិតចិន ដោយបានដាក់ឈ្មោះមន្ទីរពិសោធន៍នេះថា˝មន្ទីរពិសោធន៍ផលិតផលកសិកម្ម និងចំណីអាហារកម្ពុជា˝ ហើយមន្ទីរពិសោធន៍នេះស្ថិតក្រោយការទទួលខុសត្រូវពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្មកម្ពុជា។   

ប្រសិនបើអតិថិជនមានបំណងទទួលយកសេវាវិភាគចំណីអាហារដែលបានមកពីផលិតផលកសិកម្ម ឬព័ត៌មានបន្ថែម សូមអញ្ជើញទាក់ទងលោកស្រី បណ្ឌិត ជួន មណីរដ្ឋ ជាប្រធានមន្ទីរពិសោធន៍ផ្ទាល់តាមរយៈលេខ ០៧៨ ៦៧៣ ២២៥ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

អភិបាលខេត្តកំពង់ចាម​ ណែនាំឲ្យមណ្ឌលសុខភាពពាមកោះស្នា​ ត្រូវ​មាន​បុគ្គលិក​បម្រើ​សេវា​សុខាភិបាល​ឲ្យត្រូវ​តាម​ស្តង់ដា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងអប់រំដាក់ឲ្យអនុវត្តជាផ្លូវការថ្នាលអប់រំថ្នាក់បឋមសិក្សាតាមបច្ចេកវិទ្យាឌីជីថល

សន្តិសុខសង្គម២ ម៉ោង មុន

ក្រុមក្មេងទំនើងដែលបង្ហោះវីដេអូកាំបិតឌឺគូទំនាស់ត្រូវបាននគរបាលខេត្តសៀមរាបបង្ក្រាបបានហើយ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត្រ ភក្ត្រា អរគុណពលរដ្ឋដែលជឿជាក់ និងទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព ២៦ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សុខភាពរបស់ជំទាវទីមួយ Kim Keon Hee កាន់តែយ៉ាប់យ៉ឺន ក្រោយនៅតែឯងក្នុងវិមានប្រធានាធិបតី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពិធីឡើង​កាន់​តំណែង​លោក ត្រាំ ផ្លាស់ប្ដូរ​ទៅ​ធ្វើ​នៅ​ក្នុង​វិមាន​វិញ ព្រោះ​តែព្យុះព្រិលធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កងកម្លាំងសន្តិសុខឥណ្ឌាសម្លាប់ពួកឧទ្ទាមម៉ៅនិយម ១២នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Apple ធ្លាក់ចេញ​ពី​តំណែង​លក់​ស្មាតហ្វូន​ដាច់ជាង​គេ​នៅចិន​ ចំពេល​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម