កូវីដ-១៩
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងអនុញ្ញាតឱ្យក្រុមគ្រួសារបញ្ចុះសពអ្នកជំងឺកូវីដ-១៩ ប្រសិនមានការស្នើសុំនិងអនុវត្តតាមវិធានសុខាភិបាល
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងអនុញ្ញាតអោយក្រុមគ្រួសារសាច់ញាតិ បងប្អូនរបស់សពអ្នកជំងឺកូវីដ-១៩ អាចយកសពទៅបញ្ចុះបាន ប្រសិនបើមានការស្នើសុំ និងមានការគោរពតាមបច្ចេកទេសសុខាភិបាលត្រឹមត្រូវ។

លោក ម៉េត មាសភក្តី បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបើកកិច្ចប្រជុំពិភាក្សាលំអិតលើការងារនេះបន្ថែមទៀត ដើម្បីឱ្យការអនុវត្តមានសុវត្ថិភាព បញ្ចៀសហានិភ័យ មិនឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩។
សូមរំឭកថា ដោយសារទីតាំងបូជាសពអ្នកជំងឺកូវីដ១៩ ដែលរៀបចំនៅក្នុងខេត្តកំពង់ស្ពឺ មិនទាន់មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួចរាល់ ចំពោះមុខបច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ បានសាងសង់ជួសជុលម៉ាស៊ីនបូជាសពដោយចរន្តអគ្គីសនីសម្រាប់បូជាសពអ្នកជំងឺកូវីដ១៩ នៅវត្តចំនួន៣ ហើយក្នុងសប្តាហ៍នេះម៉ាស៊ីនបូជាសពដោយចរន្តអគ្គីសនី២គ្រឿងបន្ថែមទៀតនឹងដឹកមកដល់រាជធានីភ្នំពេញផងដែរ។

កាលពីថ្ងៃទី១១ ខែកក្កដា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់អភិបាលរាជធានី-ខេត្ត ឱ្យយកចិត្តទុកដាក់បន្ថែមអំពីសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកមេរោគកូវីដ១៩។
ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ ដោយពុំអនុញ្ញាតឱ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យគ្រប់សាកសពអ្នកជំងឺកូវីដ-១៩ឡើយ។
សាកសពត្រូវបានរៀបចំដោយរុំក្រណាត់រួចដាក់ក្នុងថង់ប្លាស្ទិកបិទជិតយ៉ាងត្រឹមត្រូវដោយបុគ្គលិកក្នុងមន្ទីរពេទ្យ ហើយសាកសពខ្លះត្រូវបានដាក់បង្កករក្សាទុកមុនពេលដាក់ទៅក្នុងមឈូសមុនយកទៅបូជាឬបញ្ចុះ។
ដើម្បីសុវត្ថិភាព ឯកឧត្តមក្រសួងសុខាភិបាល ក៏បានណែនាំ អោយអ្នករៀបចំ និងអ្នកដឹកជញ្ជូនសាកសព អ្នកលើកសាកសពដាក់ចូលក្នុងមឈូស និងដាក់លើទីតាំងបូជា ឬអ្នកសែងមឈូសយកទៅបញ្ចុះត្រូវពាក់សម្ភារៈការពារខ្លួន (PPE) ឱ្យបានត្រឹមត្រូវ ។
ដោយឡែក ចំពោះសមាជិកគ្រួសារ ឬអ្នកចូលរួម ត្រូវពាក់ម៉ាស់ការពារឱ្យបានត្រឹមត្រូវ និងត្រូវកំណត់ចំនួនមិនឱ្យលើសពី ១០នាក់ ព្រមទាំងត្រូវរក្សាគម្លាតរវាងអ្នកចូលរួម ចំងាយ ១.៥ម៉ែត្រ ពីគ្នា និងចំងាយ ៣ម៉ែត្រ ពីសាកសព។ លើសពីនេះ មិនអនុញ្ញាតឱ្យមានការហែក្បួនឡើយ។ អត្ថបទ៖ ពុធិកា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍