Connect with us

ព័ត៌មានជាតិ

មន្ត្រី កបប ខេត្តស្វាយរៀង រកឃើញអាល់កុលក្លែងក្លាយ និងទឹកដោះគោ-ម្សៅទឹកដោះគោ ខូចគុណភាព

បានផុស

នៅ

ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង សហការជាមួយអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ និងឃ្លាំមើលទំនិញចេញពីប្រភពដើម រហូតដល់ទីតាំងកន្លែងចែកចាយផលិតផលអាល់កុល ជែលលាងដៃ និង តាមដានតំលៃទំនិញ នៅតាមបណ្ដា ដេប៉ូ ម៉ាត ឃ្លាំង ទំនិញ ឱសថស្ថាន ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយបានរកឃើញអាល់កុលក្លែងក្លាយ ទឹកដោះគោ និងម្សៅទឹកដោះគោ ខូចគុណភាពមួយចំនួន។             

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផឹង និល ប្រធានសាខា ក.ប.ប ខេត្ត បានឱ្យដឹងថា ដោយមានការណែនាំពី លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប មន្ត្រីជំនាញបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានពិនិត្យទៅលើ អាល់កុល ជែលលាងដៃ នៅតាមឱសថស្ថាន បានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើ​អាល់កុល និង ជែលលាងដៃដើម្បីស្វែងរកអាល់កុលក្លែងក្លាយ។

លោក ផឹង និល បានបញ្ជាក់ថា ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងអាល់កុលក្លែងក្លាយចំនួន ២៤០លីត្រ ម្សៅទឹកដោះគោ ម៉ាក DUMEX ចំនួន ៦កំប៉ុង (ខូចគុណភាព) ទឹកដោះកំប៉ុងក្រដាស់ ចំនួន ៤៦កំប៉ុង (ខូចគុណភាព) ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ និងអាល់កុលក្លែងក្លាយធ្វើការដុតកម្ទេច​ចោល​តែ​ម្តង។

លោក ផឹង និល បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងទាំងអស់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការទិញទំនិញគ្រប់ប្រភេទ ត្រូវមើលការបរិច្ឆេទបានច្បាស់លាស់ជាមុនសិនមុនទិញទៅបរិភោគ ចៀសវាងនាំឱ្យប៉ះពាល់ដល់សុខភាព៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម