ព័ត៌មានជាតិ
បុរសម្នាក់កាប់គេ២ពូថៅស្លាប់ រួចទៅចង.កសម្លាប់ខ្លួន តាមក្រោយ
ជនសង្ស័យម្នាក់ (ស្លាប់) បានយកពូថៅទៅកាប់ជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាម រួចខ្លួនក៏បានមកចង.ក សម្លាប់ខ្លួនតាមក្រោយ។ ករណីឃាតកម្មនេះ បានកើតនៅភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

បើតាមលោក គង់ អឿន អធិការរងស្រុកជីក្រែង បានឲ្យដឹងថា កាលពី វេលាម៉ោង ០១និង២០នាទី ទៀបភ្លឺឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីឃាតកម្មមួយករណី នៅភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បណ្តាលឲ្យស្លាប់ម្នាក់។ ជនរងគ្រោះ ឈ្មោះ ឃុន រុន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ រីឯជជនសង្ស័យមានឈ្មោះ ជី គា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំ ខាងលើ លោកអធិការរង បានបញ្ជាក់ទៀតថា( ជនល្មើស បានយកពូថៅកាប់ទៅលើជនរងគ្រោះ កំពុងដេកលក់ចំនួន២ពូថៅ ចំគល់ថ្គាមខាងឆ្វេង១ពូថៅ កញ្ចឹងក ផ្នែកខាងក្រោយ១ពូថៅ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។



ក្រោយពីធ្វើសកម្មភាពរួចជនល្មើស បានរត់ទៅធ្វើអត្តឃាត ( ចង.ក ) សម្លាប់ខ្លួនក្នុងបន្ទប់ទឹក វត្ត ក្បាលដំរី ភូមិក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង បណ្តាលឲ្យស្លាប់ តាមការបំភ្លឺរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ« ជនល្មើសខាងលើជាមនុស្សវិកលចរិត សតិមិនគ្រប់គ្រាន់។ បច្ចុប្បន្នសព ទាំងពីរបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យទាំងសងខាង. រីឯរឿងរ៉ាវយ៉ាងណានោះសមត្ថកិច្ចព្រហ្មទណ្ឌ កំពុងត្រួតពិនិត្យបន្តទៀត៕
អត្ថបទ៖ គឿនវេត
សូមចុចអាន៖ រថយន្តសណ្តោង បុករថយន្តសាំយ៉ុង រងរបួសធ្ងន់ ស្រាលពីរនាក់នៅស្រុកកោះកុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ