កូវីដ-១៩
ដកការរឹតត្បិតភ្លាម ករណីឆ្លងកូវីដរបស់ ហូឡង់ ហក់ឡើង ៥០០ភាគរយ
វិទ្យាស្ថានសុខភាពសាធារណៈហូឡង់ បាននិយាយថា ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះ បានកើនឡើងយ៉ាងខ្លាំង ជាង ៥០០ភាគរយ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយ។

ការកើនឡើងយ៉ាងគំហុកនេះ គឺបន្ទាប់ពី ដកវិធានការរឹតត្បិតបិទខ្ទប់ស្ទើរតែទាំងស្រុង និងការបើកក្លិបរាត្រីឡើងវិញ កាលពីចុងខែមិថុនា ខណៈវីរុសបំប្លែងខ្លួនឆ្លងខ្លាំង Delta កំពុងវាយលុក។
ការធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់វិទ្យាស្ថានសុខភាពសាធារណៈ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា មនុស្សជិត ៥២,០០០ នាក់ បានធ្វើតេស្តវិជ្ជមាន ជំងឺកូវីដ-១៩ កាលពីសប្តាហ៍មុន។

វិទ្យាស្ថាននេះបានរាយការណ៍ថា ករណីដែលបានបញ្ជាក់ក្នុងចំណោមមនុស្សដែលមានអាយុពី១៨ដល់២៤ឆ្នាំ គឺបានកើនឡើង២៦២ភាគរយ បន្ទាប់មក ១៩១ភាគរយ កើនឡើងចំពោះមនុស្សអាយុពី ២៥ដល់២៩ ឆ្នាំ។
នាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់ហូឡង់ បានសុំទោសកាលពីថ្ងៃចន្ទ ចំពោះការបន្ធូរបន្ថយវិធានការរឹតត្បិត កាលពីខែមុន ហើយបានហៅវាថាជា “ការវិនិច្ឆ័យខុស”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Wrex
ចុចអាន៖ មួយសប្តាហ៍ទៀតដល់អូឡាំពិក ស្រាប់តែទីក្រុង តូក្យូ រកឃើញករណីឆ្លងកូវីដ យ៉ាងធ្ងន់ធ្ងរ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍