ចរាចរណ៍
បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តស៊េរីទំនេីបបេីកឆ្លងផ្លូវរងរបួសធ្ងន់
បុរសម្នាក់បានរងរបួសបាក់ដងកាំបិតខាងឆ្វេងត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូលឿនមិនប្រយ័ត្នចាប់ហ្វ្រ័ងមិនទាន់ជ្រុលបុករថយន្តស៊េរីទំនេីបមួយគ្រឿងបេីកឆ្លងផ្លូវ កាលពីវេលាម៉ោង១២និង២០នាទីរំលង អាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកកក្កដា ឆ្នាំ២០២១ នៅចំណុចខាងជេីងស្ពានអាកាសក្បាលថ្នល់ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/photo_2021-07-15_01-31-51-1024x768.jpg)
តាមប្រភពព័ត៌មាន ពីកន្លែងកេីតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់ បេីករថយន្ត ធ្វេីដំណេីរចេញពីផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកេីតឆ្ពោះមកផ្លូវព្រះនរោត្តម ខណះមកដល់ចំណុចកេីតហេតុក៏ឆ្លងផ្លូវព្រះនរោត្តម បំណងបត់ឆ្វេងទៅទិសខាងជេីង តែឆ្លងមិនទាន់ផុតផងស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក PCX ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្នចាប់ហ្វ្រ័ងមិនជាប់ក៏ជ្រុលបុករថយន្តចំពីចំហៀងពេញទំហឹង បណ្តាលឱ្យដួលបោកទៅនឹងថ្នល់រងរបួសបាក់ដងកាំបិតម្ខាង ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/photo_2021-07-15_01-31-52-1024x768.jpg)
ក្រោយកេីតហេតុមានបងប្អូនជនរងគ្រោះចុះមកដល់ចំណុចកេីតហេតុនិងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មកក៏ធ្វេីការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តចេញថ្លៃព្យាបាលចំនួន២២៥០ដុល្លារដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕ អត្ថបទ៖ សុខា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត