Connect with us

សុខភាព

សញ្ញាទាំង ៦ បង្ហាញថា អ្នកម្ដាយកំពុងពពោះកូនភ្លោះក្នុងផ្ទៃ

បានផុស

នៅ

ការទទួលបានកូនភ្លោះ គឺជារឿងល្អសម្រាប់ម្តាយដែលចង់បាន។ សម្រាប់អ្នកដែលមានកូនភ្លោះ ពេលខ្លះអាចមកពីហ្សែនជាមួយគ្រួសារអ្នក។ ប្រសិនបើអ្នកម្តាយដែលកំពុង​ពពោះ​ ហើយមានចម្ងល់​ថា តើខ្លួន​ពិតជា​មាន​កូនភ្លោះ​ក្នុង​ផ្ទៃ​ពិតប្រាកដ​ឬ​យ៉ាងណា។

សញ្ញាទាំង ៦ ខាងក្រោមនេះ នឹង​បង្ហាញច្បាស់ៗថា អ្នកម្ដាយកំពុងមានកូនភ្លោះក្នុងផ្ទៃ ៖​

១ ឡើងទម្ងន់លឿន

ក្នុងពេលមានផ្ទៃពោះ ត្រូវចេះ​សង្កេតមើលប្រសិនបើអ្នកឡើងទម្ងន់លឿន។ ជាពិសេសក្នុងរយៈពេល ៣ ខែដំបូង​ ប៉ុន្តែវា​ក៏​អាច​បណ្តាលមកពីម្តាយឡើងទម្ងន់ឬ​មកពីការញ៉ាំផង​ដែរ។ ដូច្នេះត្រូវចេះសង្គេតពីទម្ងន់របស់ខ្លួន ក្នុងនាមជាអ្នកម្ដាយមួយរូប។

២ ទំហំពោះធំកាន់តែច្រើន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការមានផ្ទៃពោះបើមានទារកមកចាប់កំណើតតែម្នាក់ ​ជាធម្មតាពេលយើងឆ្លុះអេកូតែង​ឃើញមុខមាត់កូន​ច្បាស់ ​ក្នុងកំឡុងពេល ៥ ខែ។ ប៉ុន្តែសម្រាប់​ផ្ទៃ​ពោះភ្លោះ អាចកើនទំហំពោះ​លឿនដូចជា ពោះ៣ ខែ ប៉ុន្តែមានទំហំពោះដូច ៥ ខែឬ ការឆ្លុះអេកូក៏អាចមិនសូវច្បាស់ពីមុខមាត់កូនដែរ។

៣ ប្រតិកម្មអាឡ័កស៊ី​ធ្ងន់ធ្ងរជាងមនុស្សមានផ្ទៃពោះកូនមួយ

ជារឿយៗអ្នកមានប្រតិកម្មអាឡ័កស៊ីទៅនឹងក្រពះ ដោយសារតែការផ្លាស់ប្តូរអ័រម៉ូន ដែលប្រែប្រួលពីមនុស្សម្នាក់ទៅក្រពះ ប៉ុន្តែក្នុងករណីមានប្រតិកម្មធ្ងន់ធ្ងរ វាអាចបណ្តាលមកពីការមានផ្ទៃពោះភ្លោះ។

៤ ទារកក្នុងផ្ទៃបត់បែនលឿនជាងធម្មតា

នៅពេល​ពោះ​កាន់តែធំ​ ទារក​នឹង​ចាប់ផ្តើមលូតលាស់ ហើយផ្លាស់ទីទៅក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីម្តាយដែលមានផ្ទៃពោះកូនភ្លោះ ប្រសិនបើសង្កេតឃើញញឹកញាប់​ដូចជា ​ទារកមានភាពបត់បែនខ្លាំង​ ហើយញឹកញាប់ជាងការមានផ្ទៃពោះតែមួយ។ នោះសបញ្ជាក់ថា អ្នកមានកូនភ្លោះហើយ!

៥ ចង្វាក់បេះដូងលោត​គឺជា​សញ្ញាប្រាប់

ចង្វាក់បេះដូងលោត​​ត្រូវបានរកឃើញនៅក្នុងរយៈពេលខ្លីមួយ​នៃ​ពេលវេលា​។ នេះមិនប៉ះពាល់ដល់ម្តាយទេ ​ប៉ុន្តែចំពោះ​​កូន​ភ្លោះ។ ចង្វាក់បេះដូងលឿនជាងមុន​ ព្រោះបេះដូងត្រូវខិតខំបូមឈាម ដើម្បីធ្វើ​ឲ្យ​ប្រសើរឡើងនូវការលូតលាស់របស់ទារកភ្លោះ។

៦ កម្រិតឈាមខ្ពស់ជាងធម្មតា

អ្នកដែលពិនិត្យរកអ័រម៉ូនក្នុងរាងកាយ ត្រូវបានគេរកឃើញថាមានអត្រាឈាម​ខ្ពស់ជាងម្តាយ​ដែល​មានផ្ទៃពោះតែមួយ​នេះជាសញ្ញាមួយទៀត ដែលម្តាយអាចមានកូនភ្លោះក្នុងផ្ទៃ។

តើអ្នកម្តាយរូបណាកំពុងមានកូន​ភ្លោះ​ក្នុងផ្ទៃនិងមានរោគសញ្ញាបែបនេះ? ប្រសិន​បើអ្នកមានរោគសញ្ញាបែបនេះ វាត្រូវបានគេណែនាំ​ឲ្យ​ស្វែងរក​ដំបូន្មាន​វេជ្ជសាស្ត្រ​ភ្លាមៗ​ ដើម្បី​ឲ្យ​អ្នក​អាច​ថែរក្សា​ខ្លួនឯង​បានល្អជាងមុន។ ដើម្បី​មាន​សុខភាព​ល្អ​ទាំង​ម្ដាយ​និង​ទារក​ដែល​មិន​ទាន់​កើត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មូលហេតុ​ដែលក្តៅខ្លួន​ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​!

ចុចអាន៖គ្រោះថ្នាក់​នៃ​ការបង្ក​រោគ​លើ​ទារក​ក្រោម​អាយុ ២៨​ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឃួន សុដារី
នយោបាយ៤៦ នាទីutes មុន

ក្នុងរយៈពេល៣ខែប្រធានរដ្ឋសភាជួបភ្ញៀវបរទេស១៩លើកជំរុញវិស័យការទូតសភា

ព័ត៌មានជាតិ៥២ នាទីutes មុន

ក្រុមហ៊ុន THAGO AGRI បង្ហើប​ផែនការ​​​​បង្វាស់​​ពូជគោអឺរ៉ុប​​​ឲ្យ​ពលរដ្ឋចិញ្ចឹម​ និងទិញចូលក្នុងតម្លៃសមស្រប

ជីវិតកម្សាន្ដ៥៣ នាទីutes មុន

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ៖ ជុំវិញទស្សនកិច្ចផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម នៅខេត្តមណ្ឌលគិរី ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ៣

ព័ត៌មានជាតិ១ ម៉ោង មុន

អាកាសចរស៊ីវិល ច្រានចោលព័ត៌មានមិនពិតលើបណ្ដាញសង្គមបង្ហោះលក់វ៉ាលី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្រ្តី៖ ត្រូវធានាថា អ្នកទទួលបានបណ្ណសមធម៌ ជាពលរដ្ឋក្រីក្រពិតប្រាកដ

អង្គរក្ស
សន្តិសុខសង្គម៦ ម៉ោង មុន

ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣ ម៉ោង មុន

នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់

សន្តិសុខសង្គម១៦ ម៉ោង មុន

​សង្ស័យ​ខឹង​នាំ​កូន​ទៅ​ផ្ទះ​មិន​បាន ស្ត្រី​ម្នាក់​ចាក់សោ​បង្ខាំង​ម្ដាយ​និង​កូនបង្កើត

ភ្លើងប្រចណ្ឌ
សន្តិសុខសង្គម២៣ ម៉ោង មុន

មន្រ្តីអង្គរក្សម្នាក់កាប់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ និងទំនាស់លុយកាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មន្ត្រីអាមេរិក-រុស្ស៊ីទើប​ចរចាគ្នាចប់ ស្រាប់តែ​ ពូទីន ​លើកទ័ពចូលវាយតំបន់ថ្មីនៅអ៊ុយក្រែន 

Sokha Hotels

ព័ត៌មានពេញនិយម