ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យ ដាក់ចេញផែនការបន្ទាន់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
អភិបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញផែនការមួយចំនួនដើម្បីដោះស្រាយឆ្លើយតបក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ខណៈស្ថានភាពការឆ្លងក្នុងខេត្ត ចេះតែបន្តកើនឡើងជាបន្តបន្ទាប់ពិសេសពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ។

ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ពង្រឹងការគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៥ខែកក្កដានេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ បានមានប្រសាសន៍ថា ផែនការដែលបានដាក់ចេញដើម្បីឆ្លើយតបទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩នោះរួមមាន៖
១.ពង្រឹងការត្រួតពិនិត្យ កិច្ចការងារធ្វើចត្តាឡីស័កបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍(ពង្រឹងការគ្រប់ចត្តាឡីស័កតាមផ្ទះ) និងបងប្អូនប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ។
២.ពង្រឹងពិនិត្យការគ្រប់គ្រង ត្រួតពិនិត្យឡើងវិញជាប់ជាប្រចាំកន្លែងកម្សាន្តសប្បាយ ភោជនីយដ្ឋាន អាជីវកម្មដ្ឋាន ផ្សារ និងរោងចក្រ សហគ្រាសឲ្យបានហ្មត់ចត់ តាមការណែនាំ។
៣,ការពិនិត្យ ការពិភាក្សា លើកិច្ចព្យាបាលបងប្អូនប្រជាពលរដ្ឋតាមផ្ទះ ។

គួរបញ្ជាក់ថា ស្ថានភាពឆ្លងជំងឺកូវីដ១៩ នៅក្នុងខេត្តបន្ទាយមានេះជ័យ នៅមិនទាន់មានភាពធូរស្រាលនៅឡើយទេ។ ជាក់ស្តែងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨០នាក់៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត