ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីប្រេស៊ីលប្រហែលត្រូវវះកាត់ពោះលើកទី៧គិតចាប់ពីឆ្នាំ២០១៨
រដ្ឋាភិបាលនិយាយនៅថ្ងៃពុធថា ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro កំពុងកើតមានជំងឺស្ទះពោះវៀន បន្ទាប់ពីលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារត្អើកខ្លាំងប្រហែលជា១០ថ្ងៃមកហើយ។
មេដឹកនាំស្តាំនិយមអាយុ៦៦ឆ្នាំបានប្រាប់ពីការធ្វើទុក្ខជាសាធារណៈ ចាប់តាំងសប្តាហ៍មុនពីការធ្វើទុក្ខត្អើកខ្លាំង បន្ទាប់ពីធ្វើការវះកាត់ម្តងហើយកាលពីថ្ងៃទី៣ ខែកក្កដាដើម្បីផ្សាំធ្មេញ។
លោក Bolsonaro ដំបូងឡើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាហាននៅទីក្រុង Brasilia ប៉ុន្តែបន្ទាប់មកបានបញ្ជូនតាមយន្តហោះកងទ័ពអាកាសទៅកាន់មន្ទីរពេទ្យឯកជន Vila Nova Star នៅទីក្រុង Sao Paulo។
ក្រុមវេជ្ជបណ្ឌិតបាននិយាយថា នៅទីនោះលោកកំពុងស្ថិតក្រោមការព្យាបាល ពិនិត្យតាមដាន និងធ្វើតេស្ត ហើយបន្តស្នាក់នៅមន្ទីរពេទ្យទៀត។
លោក Bolsonaro ត្រូវបានពិនិត្យនៅទីក្រុង Brasilia ដោយវេជ្ជបណ្ឌិត Antonio Macedo ដែលបានធ្វើការវះកាត់លោកប្រធានាធិបតីជាច្រើនលើកមកហើយចាប់តាំងពីលោកត្រូវបានគេចាក់ដោយកាំបិតលើពោះកាលពីឆ្នាំ២០១៨ ខណៈពេលលោកធ្វើយុទ្ធនាការណ៍បោះឆ្នោត។
មន្ទីរពេទ្យបាននិយាយថា ជាដំបូង លោកប្រធានាធិបតីត្រូវការព្យាបាលដោយមានការយកចិត្តទុកខ្ពស់បំផុត។ ប្រសិនបើត្រូវបានបញ្ជាក់ថា លោកត្រូវការវះកាត់ទៀតនោះ លោកនឹងត្រូវការវះកាត់លើកទី៧ចាប់តាំងពីអតីតសមាជិកគណបក្សសង្គមនិយម និងប្រជាធិបតេយ្យ (PSOL)បានចាក់កាលពីឆ្នាំ២០១៨៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ aljazeera
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព