ព័ត៌មានជាតិ
សកម្មភាពបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១ នៅខេត្តសៀមរាប
នៅប្រទេសកម្ពុជាយើង គឺបានបែងចែកជាពីរយ៉ាងច្បាស់ គឺ៦ខែជារដូវប្រាំង និង៦ខែជារដូវវស្សា។ យោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល០៦ខែដើមឆ្នាំ២០២១នេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងកន្លងមក បានទទួលលទ្ធផលល្អប្រសើរ ដោយពុំមានផលប៉ះពាល់អ្វីធំដុំនោះឡើយ ។
នាដើមរដូវវស្សាស្ថានភាពទឹកភ្លៀងបានធ្លាក់មកជាបន្តបន្ទាប់ បានរាយប៉ាយទៅសព្វគ្រប់មូលដ្ឋានក្នុងខេត្ត បានធ្វើឲ្យការងារបង្កបង្កើនផលបានប្រព្រឹត្តយ៉ាងល្អ ក្នុងការដាំដុះដំណាំមានសន្ទុះល្បឿនលឿនជាងបណ្តាឆ្នាំកន្លងមក ។
យោងតាមរបាយការណ៍សកម្មភាពការងារបង្កបង្កើនផលប្រចាំឆមាសទី១នេះ គិតមកត្រឹមថ្ងៃទី២១ ខែមិថុនា ស្ថានភាពទឹកភ្លៀងធ្លាក់ជាមធ្យម នៅតាមបណ្តាក្រុង ស្រុកទាំង១២ មាន៣៣៨,៤៣មីលីម៉ែត្រ ស្មើនឹង ១៨ថ្ងៃ និងប្រៀបធៀបទៅ ឆ្នាំ២០២០ ក្នុងរយៈពេលដូចគ្នា មានកម្ពស់ទាបជាង ១២,៧០មីលីម៉ែត្រ ។ ចំពោះការងារបង្កបង្កើនផលនៅទូទាំងខេត្តសៀមរាប ប្រជាកសិករយើងសម្រេចភ្ជួររាស់ដីបានសរុប ១៨២ពាន់៧៥ហិចតា ក្នុងនោះភ្ជួរដោយគ្រឿងយន្តកសិកម្ម បាន១៨១ពាន់៥៧៥ហិចតា ការភ្ជួររាស់ដោយគោក្របីបានចំនួន៥០០ហិចតា។ ក្នុងនោះដែរប្រជាកសិករធ្វើស្រែបាន ១៤៨ពាន់ ៧៤៥ហិចតា ស្មើនឹង ៧៨,៤០% នៃផែនការ ១៨១ពាន់៥៨៥ហិចតា បើធៀបទៅឆ្នាំ២០២០ ក្នុងការអនុវត្តរយៈពេលដូចគ្នា បានច្រើនជាង ១៣ពាន់២៣០ហិចតា ក្នុងនោះ ដាំស្រូវចម្ការបាន ១ពាន់៣៩០ហិចតា , ពង្រោះស្រូវស្រាលបាន ២៩ពាន់៣២៥ហិចតា , ពង្រោះស្រូវកណ្តាល បាន ៨៥ពាន់៩៩០ហិចតា , ស្រូវធ្ងន់ ២៩ពាន់១៧៥ហិចតា និង ស្ទូង បាន៤៥ហិចតា និងស្រូវឡើងទឹក ចំនួន ២ពាន់៨៦៥ហិចតា ។
ចំពោះដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយៈពេលខ្លី ដាំដុះបានសរុប ២៦ពាន់៥៩៤ហិចតា ស្មើនឹង ៨៨,៩៥% នៃផែនការ ២៩ពាន់៨៩៨ហិចតា បើធៀបទៅឆ្នាំកន្លងក្នុងរយៈពេលអនុវត្តដូចគ្នាបាន ច្រើនជាង ៧ពាន់៦៥៩ហិចតា ក្នុងនោះមាន ពោតស ៤១៦ហិចតា , ដំឡូងជ្វា ២៥០ហិចតា , បន្លែគ្រប់មុខ ៩៧៦ហិចតា , ឪឡឹក១៩៧ហិចតា ,ម្ទេស ៣០ហិចតា ,ដំឡូងមី ២២ពាន់៨៧៨ហិចតា ,សណ្តែកបាយ ១ពាន់៥៤៨ហិចតា ,ល្ង ៥៥ ហិចតា , អំពៅ ២២៤ហិចតា និង ឈូក ២០ហិចតាផងដែរ ។
មកដល់ពេលនេះ បងប្អូនប្រជាកសិករ នៅគ្រប់មូលដ្ឋានទាំងអស់ បានកំពុងជំរុញការងារបង្កបង្កើនផល ឲ្យបានបញ្ចប់ទាន់រដូវផងដែរ ៕
អត្ថបទ ៖ គឿនវេត
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?