ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីអបអរសា ទរខួបលើកទី១៤ទិវាអតីតយុទ្ធជនកម្ពុជា
នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធធ្វើពិធីអបអរសាទរខួបលើកទី១៤ទិវាអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត និងលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តនិងអតីតយុទ្ធជន ចំនួន ៥០នាក់ផងដែរ។
តាមរបាយការណ៍របស់លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្តបានបញ្ជាក់ថាៈគិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះ សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា សរុបមានចំនួន ២៩៧៩នាក់ ក្នុងនោះជនពិការមានចំនួន ៩៩៨នាក់ និវត្តន៍ជនមានចំនួន ៨១៥ នាក់ ជនបាត់បង់សមត្ថភាពមានចំនួន ៥២នាក់ ជនពលីមានចំនួន ៩៤ ៩នាក់ និងជនមរណភាពមានចំនួន ១៦៦នាក់។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនៅ ឯកឧត្តម អម សុភា អភិបាលរងខេត្តបានមាន ប្រសាសន៍ថាៈ ការប្រារព្ធខួបលើកទី១៤ទិវាអតីតយុទ្ធជនកម្ពុជានាពេលនេះគឺដើម្បីរំលឹកគុណបងប្អូនអតីតយុទ្ធជនដែលបានប្រឹងប្រែងតស៊ូលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារទឹកដីជូនជាតិមាតុភូមិទទូលបានសុខសន្តិភាពរហូតបច្ចុប្បន្ននេះ។
ពលិកម្មប្រកប ដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជនកម្ពុជានិងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្ដគឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការការពារបូរណភាពទឹកដីការកសាងសុខសន្តិភាពនិងស្ថិរភាពសង្គមសម្រាប់ព្រះរាជា ណាចក្រកម្ពុជាសំដៅធានាអោយមានសន្តិភាពនិងការអភិវឌ្ឍសេដ្ធកិច្ចនិងសង្គមដើម្បីឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិនិងប្រជាជនកម្ពុជា។
ឯកឧត្តម អម សុភា បានមានប្រសាសន៍បន្តថាបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើអោយអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជនត្រូវបានធ្វើបច្ចុប្បន្នភាពនិងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យាដើម្បីធានាសុវត្ថិភាពក្នុងការបើករបបសន្តិសុខសង្គមប្រចាំខែដែលបានអនុវត្តជាមួយធនាគារដៃគូរនៅទូទាំង២៥រាជធានីខេត្ត រាជរដ្ឋា ភិបាលបានផ្តល់ជូនប័ណ្ណថែទាំសុខភាព ( ប.ស.ស.) ជូនជនពិការ និវត្តន៍ជន និងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅរបស់គ្រួសារពលីនិងគ្រួសារជនមរណ: ជាអតីតយុទ្ធជនដើម្បីទៅពិនិត្យនិងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស) ដោយមិនបាច់បង់ប្រាក់។
ឯកឧត្តម អម សុភា ក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនកម្ពុជាត្រូវចូមរួមអនុវត្តនូវវិធានការការពារអោយបានមុឺងម៉ាត់របស់ក្រសួងសុខា ភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិ បាល៣ការពារនិង ៣កុំអោយបានជាប់ជាប្រចាំដើម្បីជៀសផុតពីជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ។
ក្នុងពិធីនេះដែរ ឯកឧត្តមក៏បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងឧបត្ថម្ភដល់អតីតយុទ្ធជនចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទូលអង្ករចំនួន២៥ គ.ក្រ គុយទាវ០២ប្រអប់ ទឹកត្រី០១យួរ ត្រីខ ១០កំប៉ុង ប៊ីចេង០១កញ្ចប់ និងថវិកា២មុឺនរៀលផងដែរ៕ អត្ថបទ៖ ឈៀង ថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់