Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធពីបទ “ទិញពេស្យាចារកុមារ” អាយុក្រោម១៥ឆ្នាំ

បានផុស

នៅ

ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលជាជនល្មោភកាមត្រូវបានសមត្ថកិច្ចចាប់ខ្លួន ព្រមទាំងបានបញ្ជូនខ្លួនទៅតុលាការហើយ បន្ទាប់ពីជនសង្ស័យរូបនេះ បានរួមភេទជាមួយក្មេងស្រីដែលទើបតែមានអាយុ១៣ឆ្នាំបានសម្រេចចំនួន២លើករួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើង នៅភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២២និង ០០នាទី។ ការទិញពេស្យាចារកុមារមួយនេះ គឺប្រព្រឹត្តឡើងដោយជនសង្ស័យឈ្មោះ សំរិទ្ធ សុំ ភេទប្រុស អាយុ៤៩ ឆ្នាំរស់នៅភូមិ ឃុំ កើតហេតុខាងលើ មុខរបរ ជាងផលិត លូ បង់ ព្រះភូមិ ស៊ីម៉ងត៍។

ដោយឡែកក្មេងស្រីរងគ្រោះមានឈ្មោះ ច ល ដ អាយុ ១៣ឆ្នាំ រស់នៅភូមិសំរោង ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ ក្នុងបន្ទុកឪពុកម្ដាយ។

នៅចំពោះមុខសមត្ថកិច្ចមូលដ្ឋានឈ្មោះ សំរិទ្ធ សុំ បានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ ខ្លួននៅផ្ទះស្រាប់តែឃើញឈ្មោះ សុខ នៅ ភេទប្រុស អាយុ ៥៦ឆ្នាំ បានឌុបក្មេងស្រីរងគ្រោះខាងលើទៅដល់ផ្ទះរបស់ខ្លួន រួចជិះម៉ូតូត្រឡប់ទៅវិញបាត់ ខ្លួននឹកស្មានថា គេបាននិយាយចរចាជាមួយក្មេងស្រីត្រូវរូវហើយ លុះដល់ម៉ោងកើតហេតុខាងលើខ្លួនក៏បានសុំក្មេងស្រីរួមភេទជាមួយបានសម្រេចចំនួនពីរលើក រួចក៏បានឱ្យប្រាក់ទៅក្មេងស្រីចំនួន៤០០បាត រួចហើយខ្លួនក៏បានជូនក្មេងស្រីត្រឡប់ទៅផ្ទះវិញ តែក្រោយមកខ្លួនក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ការចាប់ខ្លួននេះបានធ្វើឡើងតាមបញ្ជាឯកឧត្តមព្រះរាជអាជ្ញា កែវ សុជាតិ ដោយបានចោទប្រកាន់ពីបទ ទិញពេស្យាចារកុមារ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម