ព័ត៌មានជាតិ
ចាប់បានមេខ្លោង ដឹកកូនចៅទម្លាក់តាមគោលដៅ ធ្វើសកម្មភាពកាច់សោម៉ូតូ នៅខេត្តបាត់ដំបង
(បាត់ដំបង)៖ ដោយអនុវត្តតាមការណែនាំ និងបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការឯកភាពពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងរួចមក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៩ និង៣៧នាទីព្រឹក នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប សហការជាមួយកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថនទម្ងន់ទោស (កាច់សោរ យកម៉ូតូ) ១ករណី នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត។
ជនសង្ស័យទាំង៣នាក់នោះ រួមមាន៖
ទី១. ឈ្មោះ កែវ សុខុម ហៅ ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ (ជាអ្នកធ្វើសកម្មភាព)
ទី២. ឈ្មោះ សុខ ផានិត ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ (ជាមេក្លោងដឹកម៉ូតូដាក់តាមគោលដៅ និងជាអ្នកសារព័ត៌មាន ភី អិន ស៊ី ធីវី អនឡាញ)
ទី៣. ឈ្មោះ គន្ធ វុទ្ធា ហៅ ធា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ (ជាអ្នកចូលរួមធ្វើសកម្មភាព)
ជនសង្ស័យឈ្មោះ កែវ សុខុម ហៅម៉ាប់ខាងលើ ត្រូវបានជនសង្ស័យឈ្មោះ សុខ ផានិត ដែលជាមេក្លោងជិះម៉ូតូដឹកខ្លួនទៅធ្វើសកម្មភាពកាច់សោរ យកម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ស៊ិន ឃុន ភេទស្រី អាយុ៤៦ឆ្នាំ នៅថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២១ វេលាម៉ោង២ និង២៨នាទីរំលងអាធ្រាត្រ ដែលម៉ូតូជនរងគ្រោះបានចាក់សោរក ទុកនៅខាងក្រោមផ្ទះ នៅចំណុចភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ដង្កាប់ចំនួន៣កន្ត្រៃ សម្រាប់កាត់ចំនួន៣កូនកាំបិតចំនួន១ មួកសុវត្ថិភាពពណ៌ ខ្មៅចំនួន១ ស្លាកលេខមានលេខ បាត់ដំបង 1AK-4724 ចំនួន១ សោរសម្រាប់ដោះគ្រឿងម៉ូតូមួយចំនួន កូនសោរម៉ូតូចំនួន១ សោរលេខ៨ មានរាងអក្សរអិល សម្រាប់ធ្វើសកម្មភាពកាច់សោរម៉ូតូ ចំនួន១ ដែករាងសំប៉ែតចុងស្រួច (ផ្លែសម្រាប់កាច់សោរម៉ូតូ) ចំនួន១ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ គ្មានស្លាកលេខចំនួន១គ្រឿង ម៉ូតូម៉ាកហុងដាPCX ពណ៌ស ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BT-5020 ចំនួន១គ្រឿង។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕ (ដោយ)៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ