ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អំពាវ នាវដល់មាតាបិតា ត្រៀមនាំកូន ចៅរបស់ខ្លួន ទៅចាក់វ៉ាក់សាំង នាពេលខាងមុខ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពានាវដល់មាតាបិតា ក៏ដូចជាអាណាព្យាបាល ត្រៀមខ្លួនដើម្បីនាំកូនចៅរបស់ខ្លួន ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នាពេលខាងមុខ ដោយសម្ដេចតេជោចង់ឲ្យមានភាពស៊ាំនៅក្នុងសង្គម ដែលនាំទៅដល់ការបើកឡើងវិញ នូវសង្គមសេដ្ឋកិច្ច។
ការអំពាវនាវយ៉ាងដូច្នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសមួយជូនជនរួមជាតិ ដែលពាក់ព័ន្ធនឹងគម្រោង នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ ក្នុងពេលពេលឆាប់ៗខាងមុខ។
យោងតាមសារសំឡេងពិសេស ដែលសារព័ត៌មានកម្ពុជាថ្មី ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រសិនជាយើងបានចាក់វ៉ាក់សាំងដល់កុមារ និងយុវជនរបស់យើង យ៉ាងហោចណាស់ ក៏យើងអាចបើកដំណើរការសាលារៀន ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះមាតាបិតា អាណាព្យាបាលរបស់កុមារ និងយុវវ័យ ត្រៀមខ្លួនដើម្បីនាំកូន នាំចៅ ទៅចាក់វ៉ាក់សាំង នៅពេលវេលា ដែលបានមកដល់»។ «យើងចង់ឲ្យមានភាពស៊ាំនៅក្នុងសង្គម ដើម្បីឈានទៅដល់ការបើកឡើងវិញ នូវសង្គមសេដ្ឋកិច្ច ពិសេសគឺសាលារៀន ដែលយើងបានផ្អាក បានបិទសាលា ហើយឲ្យរៀនតាមអនឡាញពីចង្ងាយ តាមរយៈប្រព័ន្ធអនឡាញ»។ នេះជាការបញ្ជាក់បន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការផ្អាកដំណើរការសាលារៀន គឺជាការខាតបង់មួយសម្រាប់ប្រទេសជាតិយើង ហើយប្រសិនបើយើង បានចាក់វ៉ាក់សាំងឲ្យកុមារ និងយុវជន យ៉ាងហោចណាស់យើងអាចបើកសាលារៀន ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ ដែលពួកគេភាគច្រើនមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ដែលពួកគេស្ថិតអាយុប៉ុណ្ណេះ អាចជាសិស្សរៀននៅអនុវិទ្យាល័យ។ ដូច្នេះពួកគេមានលទ្ធភាព ដើម្បីការពារខ្លួនដោយការពាក់ម៉ាស នឹងរក្សាគម្លាតនៅក្នុងសង្គម ជាពិសេសគម្លាតនៅក្នុងថ្នាក់រៀនតែម្ដង ដែលខុសប្លែកពីថ្នាក់បឋមសិក្សា ដែលកុមារមិនទាន់ចេះពាក់ម៉ាស ហើយក៏មិនទាន់ចេះនូវការការពារខ្លួនតាមរបៀប រក្សាគម្លាតនោះទេ៕ (ដោយ)៖ ឃួន សុភ័ក្រ
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់