ព័ត៌មានជាតិ
ភ្នំពេញ កណ្ដាល និងព្រះសីហនុ ជាគោលដៅ នៃការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យមុនគេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អាជ្ញាធររាជធានី-ខេត្តចំនួន៣ ត្រៀមខ្លួនសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកុមារ និងយុវវ័យនាពេលខាងមុខ។
ការណែនាំយ៉ាងដូច្នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសមួយជូនជនរួមជាតិ ដែលពាក់ព័ន្ធនឹងគម្រោង នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ ក្នុងពេលពេលឆាប់ៗខាងមុខ។

យោងតាមសារសំឡេងពិសេស ដែលសារព័ត៌មានកម្ពុជាថ្មី ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្ដាល ក៏ដូចជាខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ខ្លាំង ត្រៀមខ្លួនសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកុមារ និងយុវវ័យនាពេលខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដូច្នេះខ្ញុំសុំឲ្យសាលារាជធានីភ្នំពេញ ខេត្តកណ្ដាល ត្រៀមរៀបចំបម្រុងទុក នូវការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវជន នៅក្នុងខេត្តទាំង២នេះ បូករួមទាំងខេត្តព្រះសីហនុផងដែរ ដែលជាតំបន់ឆ្លង ហើយដែលយើងបានផ្ដល់អាទិភាព សម្រាប់ការចាក់»។
ក្នុងសារជាសំឡេងដដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់គណៈកម្មការចំពោះកិច្ច សម្រាប់ការចាក់សាំងវ៉ាក់សាំង ត្រូវរៀបចំនិងពិភាក្សាជាមួយបណ្ដាខេត្តគោលដៅ នៃការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យខាងលើនេះ។ ចំណែកគណៈកម្មការចំពោះកិច្ច អំពីលទ្ធកម្មវ៉ាក់សាំង ត្រូវខិតខំចរចាជាមួយបណ្ដាប្រទេសនានា ជាពិសេសប្រទេសចិនទៅលើបញ្ហាវ៉ាក់សាំង ដែលនឹងត្រូវយកមកចាក់ជូនកុមារ និងយុវវ័យ ដែលមានប្រមាណ២លាននាក់ ហើយយើងត្រូវការវ៉ាក់សាំងប្រមាណ៤លានដូស។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ក៏ត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្ត ដូចមនុស្សពេញវ័យដែរ។ តែសម្ដេចតេជោនាយករដ្ឋមន្ត្រី ជឿជាក់ថា មាតាបិតា ក៏ដូចជាអាណាព្យាបាល នឹងនាំកូនចៅ ទៅចាក់វ៉ាក់សាំងនាពេលខាងមុខ គ្រប់ៗគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ប៉ុន្តែយ៉ាងណាក៏ដោយ ដោយមានជំនឿជឿជាក់ សម្រាប់ប្រជាពលរដ្ឋរបស់យើង យ៉ាងច្រើនកុះករ ភ្លុកទឹក ភ្លុកដី មករកវ៉ាក់សាំងចាក់ រាប់ទាំងអ្នកដែលមានវ័យចំណាស់ អាយុ៩០ និងអាយុជាង១០០ឆ្នាំ បានចាក់វ៉ាក់សាំង…អ្នកដែលមាន១០០ឆ្នាំ ជាង១០០ឆ្នាំ មានចំនួន៨នាក់ ដែលបានចាក់សាំងរួចមកហើយ ពួកគាត់ស្រេចឃ្លានជាមួយនឹងវ៉ាក់សាំង ដើម្បីការពារខ្លួនរបស់ពួកគាត់…ដោយឈរលើជំនឿបែបនេះ ហើយដោយសារតែមាតាបិតា របស់កុមារ និងយុវវ័យ បានចាក់វ៉ាក់សាំងរួចស្រាចទៅហើយនោះ ហើយគ្មានហានិភ័យអ្វីទាល់តែសោះនោះ ពិតជានឹងនាំកូន នាំចៅ ដើម្បីចាក់វ៉ាក់សាំង ក៏ប៉ុន្តែយើងក៏ត្រូវបង្ខំក្មេង ដែលខ្លាចម្ជុលឲ្យចាក់វ៉ាក់សាំងនោះដែរ»៕ (ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់