Connect with us

វប្បធម៌ ជំនឿ

ប្រជ្រុយ ៦ កន្លែងនៅលើមុខមនុស្សស្រី ទំនាយថា មានជោគជតាល្អនិងរាសីខ្ពស់

បានផុស

នៅ

យោងតាមក្បួនហុងស៊ុយ ប្រជ្រុយនៅលើមុខរបស់មនុស្សស្រី ត្រង់៦កន្លែងខាងក្រោមនេះ មានការទស្សន៍ទាយដូចតទៅ៖

១. ប្រជ្រុយនៅខ្ទង់ច្រមុះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមនុស្សស្រីដែលមានមន្តស្នេហ៍ សម្បូរទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះល្អ និងទទួលជោគជ័យក្នុងជីវិត។ ចំណែកគូរព្រេងជាបុរសមានឋានៈសមរម្យក្នុងសង្គម អាចជួយទំនុកបម្រុងគ្រួសារបានយ៉ាងល្អ។

២. ប្រជ្រុយនៅចុងច្រមុះ

មនុស្សស្រីមានប្រជ្រុយត្រង់នេះ ជាស្រ្តីពោរពេញដោយមន្តស្នេហ៍ ទាក់ទាញការរាប់អាន និងពូកែរកលុយ ហើយក៏ពូកែចាត់ចែងប្រាក់។ ជាមនុស្សស្រីមានសំណាងល្អ ធ្វើអី្វៗរមែងតែរីកចម្រើន។ គូគ្រងវិញ ជាមនុស្សមានពូជពង្សវង្សត្រកូលល្អ ព្រមទាំងមានអាជីពរឹងមាំ។

៣. ប្រជ្រុយនៅគែមច្រមុះ

ជោគជតាមិនល្អខ្លាំងទេ ប៉ុន្តែជីវិតក៏មិនលំបាកខ្លាំងដែរ នាងនឹងជួបប្រទះសេចក្តីសុខទៅតាមវ័យ ពោលគឺនៅក្មេងលំបាកបបន្តិច តែអាយុជ្រេ រាសីឡើងតាមនោះ។ គូជីវិតជាបុរសមានឋានៈល្អ និងចំណេះដឹងខ្ពង់ខ្ពស់។

៤. ប្រជ្រុយនៅថ្ពាល់ឆ្វេង

នាងតែងតែមានមនុស្សតាមជួយជ្រោមជ្រែង ហើយទទួលបានសំណាងល្អពីមនុស្សជុំវិញខ្លួន។ ឆាកជីវិតភពប្រសព្វតែសេចក្តីសុខ ហើយមានស្វាមីជាអ្នកស្រុកឆ្ងាយ។

៥. ប្រជ្រុយនៅថ្ពាល់ស្តាំ

ជាមនុស្សមានអ្នកចាំជួយឧបត្ថម្ភគាំទ្រជានិច្ច។ អាជីពតែងតែជោគជ័យ រីឯឆាកជីវិតនឹងជួបតែភាពសុខសាន្តគ្រប់ប្រការ។​ ជីវិតអាពាហ៍ពិពាហ៍មិនសូវសមប្រកប តែសមាជិកក្នុងផ្ទះអាចពឹងពំនាក់បាន។

៦. ប្រជ្រុយនៅបបូរមាត់លើ

ជាមនុស្សស្រីសំណាងនឹងទទួលបានជោគជ័យក្នុងការងារ រកស៊ីក៏សមប្រកប និងមានជោគលាភជាហូរហែ។ គូស្នេហ៍អាចជាអ្នកជំនួញ ឬមន្ត្រីរាជការខាងវិស័យអប់រំ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ the spurce

ចុចអាន៖ ប្រជ្រុយប៉ុន្មានកន្លែងនេះ ជាកំណប់ជីវិតកម្ររកបាន

ចុចអាន៖ តារានិករទាំង ៤ នេះ​​ មានសំណាងល្អក្នុងខែកក្កដា ប្រាក់ហូរចូលហួសពីការរំពឹងទុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤ នាទីutes មុន

ហាងឆេងមាសក្នុងស្រុកជួញដូរក្នុងតម្លៃជាង ៣ ៥០០ ដុល្លារក្នុងមួយតម្លឹង

សេចក្ដីជូនដំណឹង៩ នាទីutes មុន

វីតាល់ និងកាកបាទក្រហមកម្ពុជា សហការរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព

ព័ត៌មានជាតិ១០ នាទីutes មុន

ខេត្តប៉ៃលិន ជាខេត្តទី១៦ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ១០០%

សុខភាព១១ នាទីutes មុន

អ្នកជំងឺជិត ៧ ពាន់នាក់ បាន​ទទួលសេវាព្យាបាលឥតគិតថ្លៃ ពី​គ្រូពេទ្យស្ម័គ្រចិត្ត​សមាគមសុខាភិបាល​ខ្មែរអាមេរិក

ព័ត៌មានជាតិ១៣ នាទីutes មុន

កម្មការិនីមានផ្ទៃពោះ នៃរោងចក្រហ្វ័រម៉ាត សប្បាយចិត្តដែលនៅតែ ទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម