កូវីដ-១៩
ថៃ ដល់ដំណាក់កាលអ្នកជំងឺកូវីដដេកចាំគ្រែពេទ្យនៅជិតធុងសំរាម ក្រោយទើបជួលកុងតឺន័រដាក់សព
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានរាយការណ៍ថា ប្រជាជនថៃជាច្រើននាក់បានក្រាលកន្ទេលដេកជាមួយគ្នានៅក្រោមតង់ដ៏ធំមួយ ។
អ្នកខ្លះទៀតដេកនៅផ្ទាល់ដី ដែលពោរពេញទៅដោយទឹកស្អុយហូរចេញពីលូ និងជិតធុងសំរាម ដែលមានសំរាមហៀរចេញនៅខាងក្រៅធុង ។
ប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា រូបភាពទាំងនោះ គឺជាអ្នកជំងឺកូវីដ ១៩ កំពុងដេកជាមួយគ្នារង់ចាំគ្រែពេទ្យព្យាបាល នៅជាប់មន្ទីរពេទ្យមួយលើផ្លូវ Rama 2 ។
កន្លងមក មន្ទីរពេទ្យ Sanam Thammasa នៅប្រទេសថៃ កំពុងជួបស្ថានភាពកូវីដធ្ងន់ធ្ងរទៅៗ ហើយបង្កឲ្យមានមនុស្សស្លាប់កាន់តែច្រើនឡើងៗនៅក្នុងមន្ទីរពេទ្យ រហូតដល់បង្ខំចិត្តជួលកុងតឺន័រធ្វើជាបន្ទប់ដាក់សពបន្តកន្ទុយគ្នា ។
បើទោះបីជាមានករណីស្លាប់អ្នកជំងឺនៅតាមផ្ទះក៏ដោយ ប៉ុន្តែគ្រប់អ្នកជំងឺស្លាប់ដោយសារកូវីដ ត្រូវតែបញ្ជូនទៅធ្វើកោសល្យវិច័យនៅទីនេះដែរ ។ ជាលទ្ធផលធ្វើឲ្យខាងមន្ទីពេទ្យមិនមានកន្លែងដាក់សពគ្រប់គ្រាន់ និងកន្លែងបញ្ចុះសពដូចគ្នា ។ ដូច្នេះហើយទើបមន្ទីពេទ្យ Sanam Thammasa ត្រូវប្រញាប់ជួលកុងតឺន័រ បន្ថែមទៀត សំរាប់ដាក់សពយកទៅបូជា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sanook
ចុចអាន ៖ ធ្ងន់ធ្ងរពេក! មន្ទីរពេទ្យមួយនៅ ថៃ បង្ខំចិត្តជួលកុងតឺន័រដាក់សាកសពអ្នកជំងឺស្លាប់ដោយកូវីដ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់