ព័ត៌មានជាតិ
មិនទាន់ថមថយទេ ខេត្តបាត់ដំបង នៅតែមានអ្នកវិជ្ជមានកូវីដ ចំនួន៦៤នាក់ និងស្លាប់ម្នាក់
តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង នាយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា នៅថ្ងៃទី១៥ កក្កដានេះ រដ្ឋបាលខេត្តបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បន្ថែមថ្មី ចំនួន៦៤នាក់ ដែលក្នុងនោះសុទ្ធសឹងជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន៣៣នាក់ និងស្លាប់១នាក់ បន្ថែមទៀតផងដែរ។
រដ្ឋបាលខេត្តបាត់ដំបងបានបង្ហាញតួលេខរួមឲ្យដឹងថា បើគិតមកទល់នឹងថ្ងៃទី១៥ កក្កដានេះ ខេត្តបាត់ដំបង មានអ្នកផ្ទុកមេរោគកូវីដ-១៩ សរុបចំនួន ១.៧៩១ នាក់ មានអ្នកជាសះស្បើយសរុបចំនួន៩០៤នាក់ ស្លាប់បានកើនឡើងរហូតដល់ចំនួន១៥នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមានចំនួន ៨៧២ នាក់៕

អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?