កូវីដ-១៩
អាជីវករផ្សារបន្លែច្បារអំពៅមិនតម្រូវឱ្យយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩
ភ្នំពេញ៖ តាមប្រភពព័ត៌មានច្បាស់ការរបស់លោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារ អំពៅ បានប្រាប់ “កម្ពុជាថ្មី” នាថ្ងៃទី១៦ ខែកក្កដានេះថា ចំពោះបងប្អូនអាជីវករលក់ដូរផ្សារបន្លែច្បារអំពៅមិនត្រូវគ្រូពេទ្យតម្រូវឱ្យយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ឡើយ ព្រោះពុំមានអ្នកឆ្លងជំងឺដ៏សាហាវនេះ។
លោក សាន់ ប៊ុនណា បានប្រកាសប្រាប់បងប្អូនអាជីវករថា មកដល់ថ្ងៃនេះគឺបងប្អូនអាជីវករទាំងអស់មិនត្រូវបានឱ្យទៅយកសំណាកឡើយ។ ទន្ទឹមនឹងនេះ ក៏សូមបងប្អូនអាជីវករទាំងអស់ត្រូវបន្តពង្រឹងនូវវិធានការសុខាភិបាល ៣កុំនិង៣ការពារ ឱ្យអស់ពីលទ្ធភាព។ ក្នុងនោះគណៈគ្រប់គ្រងផ្សារបន្លែក៏ត្រូវបង្ខំឱ្យអតិថិជនដែលចូលមកទិញបន្លែនៅផ្សារនេះ សូមរួសរាន់ចេញទៅវិញដើម្បីកុំឱ្យកកស្ទះចង្អៀតក្នុងផ្សារ។
លោក សាន់ ប៊ុនណា បានបញ្ជាក់ទៀតថា ជារៀងរាល់សប្តាហ៍គណៈគ្រប់គ្រងផ្សារបានបាញ់ថ្នាំសម្លាប់មេរោគជុំវិញ និងក្នុងបរិវេណផ្សារបន្លែ ក្នុងនោះក៏បានដាក់ម៉ាសុីនវ៉ាស់កំដៅស្វ័យប្រវត្តិដើម្បីពិនិត្យអ្នកចេញចូល និងអាជីវករចំនួន៤គ្រឿង ក្នុងបំណងស្វែងរកអ្នកសង្ស័យមានជំងឺកូវីដ-១៩ចូលផ្សារ។ គណៈគ្រប់គ្រងផ្សារបានធ្វើការផ្សព្វផ្សាយតាមមេក្រូចំនួន៤គ្រឿងពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩របស់ក្រសួងសុខាភិបាលជាប្រចាំទៀតផង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះមកយកសំណាកពីអាជីវករផ្សារច្បារអំពៅ បន្ទាប់ពីមានកងសន្តិសុខផ្សារ៣នាក់ និងអាជីវករ៣នាក់បានឆ្លងកូវីដ-១៩ ដោយបានរកឃើញអាជីវករឆ្លងសរុប៣៦នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ជាង ៧០០នាក់៕
អត្ថបទ៖ នរា
-
ចរាចរណ៍៧ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក