Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​​ចំនួន​៦ឃុំ ក្នុងស្រុក​ជីក្រែង បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដោយ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ចំនួន​៦ក្នុង​ចំណោម​ទាំង​១២​ឃុំ​របស់​ស្រុក​ជីក្រែង ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​នោះ គឺ​បាន​ចាប់ដំណើរការ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១​នេះ នៅ​ទីតាំង​ចំនួន​០២ គឺ ៖ ទីតាំង​ទី​១. នៅក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ ក្របី​រៀល ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​គោកធ្លក​ក្រោម និងទីតាំង​ទី​២. នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​ដូន​រាជ្យ ស្ថិតក្នុង​ភូមិ​ដូន​រាជ្យ ឃុំ​គោកធ្លក​ក្រោម ដែលជា​ជំហាន​ទី​១ ។ ដោយឡែក​ចំពោះ​ឃុំ​៦​ទៀត ដែលជា​ជំហាន​ទី​២ ក្រុមការងារ​នឹង​រៀបចំ​ជា​បន្តបន្ទាប់​ទៀត ​និង​ជូនដំណឹង​នៅពេល​ក្រោយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ថា នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បាន​ខិតខំ​រក​វិធីសាស្ត្រ​រំដោះប្រទេស​កម្ពុជា​ចេញពី​វិបត្តិ​នេះ ដោយបាន​បញ្ជា​ទិញ​វ៉ាក់សាំង​យកមក​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ប៉ុន្តែ​ប្រការ​ដែល​សំខាន់​នោះ គឺ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង​នាពេលនេះ សូម​ចូលរួម​អនុវត្ត​រក្សា​គម្លាត សណ្តាប់ធ្នាប់ នៅ​ទីតាំង​ចាក់​វ៉ាក់សាំង តាម​គោលដៅ​ទីតាំង​នីមួយៗ សូមកុំ​ប្រជៀ​ត និង កុំ​ដណ្តើម​គ្នា ព្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​នេះ ក៏​ដូចជា​ខេត្តសៀមរាប​ទាំងមូល ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង នឹង​ទទួលបាន​ការចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នេះ​គ្រប់ៗ​គ្នា ក្រោម​គោលការណ៍​ស្ម័គ្រចិត្ត ។​

លោក ពៅ ពិសិដ្ឋ បានបញ្ជាក់​ទៀតថា មុនពេល​បងប្អូន​ទៅ​ចាក់​វ៉ាក់សាំង សូម​ទំនាក់ទំនង​ជាមួយ​មេភូមិ ឬ​ឃុំ ដើម្បី​ទទួលបាន​ឯកសារ​សម្រាប់​ចាក់​វ៉ាក់សាំង​នៅតាម​ភូមិ ឃុំ​ដែល​បងប្អូន​រស់នៅ ហេតុនេះ​ក្នុងនាម រដ្ឋបាលខេត្ត​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ បងប្អូន​ប្រជាពលរដ្ឋ​នឹងចូលរួម​សហការ​ក្នុងការ​អនុវត្ត​នូវ​វិធានការ​ខាង​លើ​ឱ្យ​ខ្ជាប់ខ្ជួន ដើម្បី​សណ្តាប់ធ្នាប់​របៀបរៀបរយ និង​ជៀសវាង​ការឆ្លង​ជំងឺ​ជាយថាហេតុ ម្យ៉ាងវិញទៀត​ក៏ដូចជា​ការការពារ​ខ្លួន​យើង គ្រួសារ​យើង និង​សហគមន៍​យើង ពិសេស​ការ​កាត់ផ្តាច់​ជំងឺ​កូ​វីដ​-១៩​ចេញពី​សហគមន៍​យើង ដើម្បី​យើង​រស់រានមានជីវិត​ដូច​កាលពីមុន ៕

អត្ថបទ ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ២២ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម