Connect with us

ព័ត៌មានជាតិ

ដាក់​ម៉ូទ័រ​ឆក់​សត្វ​ពេល​យប់ បែរ​ជា​ត្រូវ​អ្នក​ភូមិ​រង​របួស

បានផុស

នៅ

បុរស​ម្នាក់ បានរងរបួស នៅ​ពេល​ទៅ​ឆ្លុះ​បរ​បាញ់​សត្វព្រៃ​ពេល​យប់ ក៏​ដើរទៅទាក់​នឹង​ម៉ូទ័រ​​ចាប់សត្វ កាល​ពី​យប់​រំលង​អាធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ២០២០ នៅ​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ជន​រង​គ្រោះ​មាន​ឈ្មោះ ​រ៉ា​ន់ សុផាត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ថា ខណៈ​យប់​នោះ​ខ្លួន​បាន​ចេញ​ទៅ​បរបាញ់​សត្វព្រៃ កំពុង​តែ​ឆ្លុះសត្វ ក៏​បាន​ទៅ​ទាក់​ជា​មួយ​ខ្សែ​កាប​ ដែល​មាន​ចរន្តអគ្គិសនី បណ្តាល​ឲ្យ​ឆក់​ដួល​និង​រង​របួស តែ​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដ​ល់​អាយុជីវិត​ទេ​។

​ជនរងគ្រោះ ​ត្រូវ​បាន​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ហើយ​ព័ត៌មាន​អំពី​ករណី​នេះ ​ត្រូវ​បាន​ដឹង​ដល់​សមត្ថកិច្ច​នគរបាល​ស្រុក​សំឡូត។ សមត្ថកិច្ច​ក៏​បាន​បើក​ការ​ស្រាវជ្រាវ​លើ​ករណី​នេះ ក៏​បាន​ឈាន​ទៅ​ដល់ ​ការ​ឃាត់ខ្លួន​បុរស​ម្នាក់​ ឈ្មោះ​ សួន ឈី​ន ហៅ​ខ្យង អាយុ ៥៤​ឆ្នាំ រស់​នៅ​ក្នុង​មូលដ្ឋាន ជាមួយគ្នា​នឹង​ជនរងគ្រោះ​ដែរ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ គាត់​បាន​ឆ្លើយ​ទទួលស្គាល់​ថា​ ឧបករណ៍​ម៉ូ​ទ័​រ​ឆក់​ ដែល​បាន​បង្ក​ឲ្យ​ឈ្មោះ រ៉ា​ន់ សុផាត រងគ្រោះថ្នាក់​នេះ ​គឺជា​ស្នាដៃ​របស់​គាត់​ ដែល​បាន​ពង្រាយ​ឆក់​សម្លាប់​សត្វព្រៃ​នា​ពេល​យប់​។

លោក​វរសេនីយ៍ទោ ម៉ែន រី​ម អធិការ​នគរបាល​ស្រុក​ បាន​បញ្ជាក់​ថា នៅ​ពេល​នេះ​ បុរស​ឈ្មោះ រ៉ា​ន់ សុផាត កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​ ចំពោះ​ករណី​នេះ​ ពួកគាត់​ទាំងពីរ​នាក់​ សុទ្ធ​តែ​ជា​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់ ​ដោយ​ការ​បរបាញ់​សត្វព្រៃ ដែល​ច្បាប់​បាន​ហាមឃាត់ រីឯ​បុរស​ជា​អ្នក​រាយ​អន្ទាក់​អគ្គិសនី​ឆក់​នេះ ​ត្រូវ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

សូមចុចអាន៖ ឃាត់ខ្លួនបុរស​វ័យ​ចំណាស់ម្នាក់ ​លក់​ថ្នាំញៀន​ នៅ​ស្រុក​អូរជ្រៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

មុន​ផុត​អាណត្តិនៅម៉ោង១២យប់នេះ លោក បៃដិន លើក​លែងការចោទប្រកាន់​ទាំងអស់​ដល់​មនុស្សសំខាន់​ៗ​

ព័ត៌មានជាតិ៣ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍៤ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

Sokha Hotels

ព័ត៌មានពេញនិយម