កូវីដ-១៩
បិទធនាគារ ACLEDA សាខាខេត្តកំពង់ស្ពឺ បណ្ដោះអាសន្នទាំងយប់ ក្រោយរកឃើញបុគ្គលិកវិជ្ជមានកូវីដ១៩
រដ្ឋបាលខេត្ដកំពង់ស្ពឺ ជូនដំណឹងអំពីការបិតផ្អាកជាបណ្ដោះអាសន្ននៅទីតាំងអគារ ធនាគារ អេស៊ីលីដា (ACLEDA) សាខាខេត្តកំពង់ស្ពឺ ទាំងយប់ ដោយសារមានបុគ្គលវិជ្ជមាន កូវីដ-១៩ បានចេញ-ចូលទីនោះ ។
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានផ្អាកបណ្តោះអាសន្ន ធនាគារអេស៊ីលីដា សាខាខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ ដែលមានការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ចាប់ពីយប់ថៃ្ងទី១៦ ដល់ ថៃ្ងទី២៩ ខែកក្ដដា ឆ្នាំ២០២១ ដោយសារមានបុគ្គលវិជ្ជមាន កូវីដ-១៩ បានចេញ-ចូល ប៉ះពាល់ជាមួយនឹងបុគ្គលិក បម្រើការនៅទីនោះ ។
នាយប់ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០២១នេះ លោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន បានដឹកនាំកម្លាំចុះត្រួតពិនិត្យ លើកិច្ចការងារផ្អាកបណ្តោះអាសន្ន ធនាគារ អេស៊ីលីដា សាខាខេត្តកំពង់ស្ពឺ ដែលមានបានពាក់ព័ន្ធការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ លេខ ១៣៤/២១ សសរ ។
មន្ត្រីសាលាក្រុងច្បារមន បានអះអាងថា នេះជាករណីឆ្លងក្នុងសហគមន៍ ដែលរាជរដ្ឋាភិបាលកំពុងមានការព្រួយបារម្ភ និងចាត់វិធានការជាបន្តបន្ទាប់ ។ដូច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នឱ្យបានគ្រប់ៗគ្នា និងអនុវត្តតាមវិធានការ «៣កុំ ៣ការពារ» កុំបីខាន ដើម្បីក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ ៕
អត្ថបទ៖ ភួង រដ្ឋា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព