សុខភាព
អាហារ ១០ នេះជួយជំរុញចលនាឈាមរត់បានល្អ ជាពិសេស ដូចនៅឆ្ងាយពីដុកទ័រ
នៅពេលប្រព័ន្ធឈាមរត់ល្អ វានឹងផ្តល់នូវសុខភាពរាងកាយល្អ យើងមិនពិបាកទៅជួបពេទ្យញឹកញាប់ ដែលគេហៅថានៅឆ្ងាយពីដុកទ័រ ។ សម្រាប់មនុស្សមួយចំនួនគិតថា ឈាមហូរនៅក្នុងខ្លួនដូចមិនស្រួល ហើយចង់ឲ្យចរន្តឈាមល្អប្រសើរ។ នេះជាវិធីនៃការបរិភោគអាហារ ដែលជួយជំរុញចលនាឈាមរត់បានល្អនិងប្រសិទ្ធិភាព។
១ ត្រីសាមុន ផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ វាក៏មានលក្ខណៈប្រឆាំងនឹងការកកផងដែរ។ លទ្ធផលនេះនឹងធ្វើឲ្យលំហូរឈាមងាយរអិលហើយហូរមានលំនឹង។

២ សូកូឡាខ្មៅ មានផ្ទុកសារជាតិ flavonoids ជួយជំរុញរាងកាយឲ្យផលិតនីត្រាតអុកស៊ីដ ដែលជាអាស៊ីតជួយជំរុញសរសៃឈាមឲ្យរីកធំបាន ។ ដូច្នេះវាក៏ធ្វើឲ្យឈាមរត់និងបូមឈាមប្រសើរឡើងជាងមុនដែរ។
៣ ឪឡឹក មានផ្ទុកអាស៊ីតអាមីណូ L-Citrulline ដែលជាអាស៊ីតអាមីណូ ដែលអនុញ្ញាតឲ្យរាងកាយផលិតអុកស៊ីដនីទ្រីក អុកស៊ីដ ជួយធ្វើឲ្យសរសៃឈាមរីកធំ។ ជាលទ្ធផលលំហូរឈាមមានភាពប្រសើរឡើង។
៤ ទំពាំងបាយជូរ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ជួយឲ្យសរសៃឈាមធ្វើការបានយ៉ាងមានប្រសិទ្ធភាព។ ការបរិភោគផ្លែទំពាំងបាយជូររួមជាមួយគ្រាប់ អាចជួយការពារជំងឺសរសៃឈាមបេះដូងបាន ព្រោះគ្រាប់ទំពាំងបាយជូរមានផ្ទុកប្រេង ដែលជួយពង្រឹងជញ្ជាំងសរសៃឈាម កាត់បន្ថយហានិភ័យនៃការកកឈាមនិងកូឡេស្តេរ៉ុលអាក្រក់ក្នុងខ្លួនផងដែរ។
៥ ផ្លែទទឹម មានផ្ទុកនូវសារធាតុជួយរំញោចដល់រាងកាយ ដើម្បីផលិតនីត្រាតអុកស៊ីត ដែលជាសារធាតុជួយធ្វើឲ្យសរសៃឈាមរីកធំ។ ដូច្នេះចរន្តឈាមចរាចរកាន់តែងាយស្រួល ទូទាំងរាងកាយ។
៦ គ្រាប់ឈូក មានអត្ថប្រយោជន៍នៃការរក្សាតុល្យភាពនៃកម្រិតសំពាធឈាមនៅក្នុងខ្លួន។ សំខាន់គ្រាប់ឈូកក៏មានឥទ្ធិពលយ៉ាងខ្លាំងដល់ប្រព័ន្ធសរសៃឈាមផងដែរ។ ដោយបង្កើនលំហូរឈាមដើម្បីចិញ្ចឹមបេះដូង។

៧ ផ្កាខាត់ណាខៀវ សំបូរទៅដោយវីតាមីន C ដែលជាវិតាមីនជួយរួមចំណែកដល់ចរន្តឈាម។ ជំរុញឲ្យឈាមក្នុងរាងកាយធ្វើចលនាបានល្អ។ វាក៏ជួយពង្រឹងភាពរឹងនៃសរសៃឈាម និងចិញ្ចឹមជញ្ជាំងសរសៃឈាមផងដែរ។
៨ ម្ទេស មានផ្ទុកសារធាតុ capsaicin ដែលមានប្រសិទ្ធិភាពជួយឲ្យសសៃឈាមរត់បានស្រួល និងជួយរំលាយកំណកឈាម។ កាត់បន្ថយការកន្ត្រាក់សរសៃឈាម កាត់បន្ថយការផ្លាស់ប្តូរប្លាស្មា និងកាត់បន្ថយការបង្កើតជាតិខ្លាញ់ដោយរារាំងការស្រូបយកជាតិខ្លាញ់នៅក្នុងសរសៃឈាម។ ដូច្នេះវាត្រូវបានចាត់ថ្នាក់ដោយមិនសង្ស័យ ថាជាអាហារដែលរំញោចចរាចរឈាម។
៩ ខ្ទឹមស មានផ្ទុកសារធាតុ ដែលជួយកាត់បន្ថយបន្ទះនៅក្នុងជញ្ជាំងសរសៃឈាម។ លទ្ធផលនេះបង្កើនការចល័តនៃប្រព័ន្ធឈាមរត់។ ការណែនាំឲ្យញ៉ាំខ្ទឹមសស្រស់ ២ ទៅ ៣ កំពឹស ជាប្រចាំ ជួយឲ្យឈាមរត់បានល្អ។

១០ ផ្កាកុលាបក្រហម មានគុណប្រយោជន៍ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម កាត់បន្ថយសំពាធឈាម និងចិញ្ចឹមឈាមឲ្យចរាចរបានល្អ។ ការណែនាំសូមញ៉ាំទឹកផ្កាកុលាបក្រហមស្រស់ កុំបន្ថែមស្ករ ដើម្បីឲ្យវាឥទ្ធិពលវិជ្ជមានលើរាងកាយ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖របបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរហូបនិងមិនគួរ ក្រោយចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖ភ្នាក់ងារប្រឆាំងនឹងអ៉ីស្តាមីន ៥ ប្រភេទពីធម្មជាតិ ព្យាបាលអាឡ័កស៊ីបានយ៉ាងសក្ដិសិទ្ធិ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ