ព័ត៌មានអន្ដរជាតិ
ថៃ ហាមប្រជាជនមិនឱ្យប្រើឱសថបុរាណមួយដែលល្បីព្យាបាលកូវីដបាន ១០០ ភាគរយ
រដ្ឋបាលចំណីអាហារ និងឱសថថៃ បានចេញសេចក្ដីព្រមានមួយ ហាមប្រជាជនខ្លួនមិនឲ្យប្រើឱសថបុរាណឈ្មោះ Kerra ដែលល្បីថាព្យាបាលជំងឺកូវីដ ១៩ បានយ៉ាងមានប្រសិទ្ធភាព ។
ទន្ទឹមនោះ ក្រសួងសុខាភិបាលថៃ ក៏បានច្រានចោលថានេះជាព័ត៌មានមិនពិត បន្ទាប់ពីមានការស៊ែរព័ត៌មានថា ការទទួលទានឱសថរុក្ខជាតិមួយនេះ អាចព្យាបាលជំងឺកូវីដ ១៩ បាន ១០០ ភាគរយ ។

ក្រសួងសុខាភិបាលបានពន្យល់ថា តាមរយៈការពិនិត្យឡើងវិញនូវរូបមន្តដើមរបស់ឱសថរុក្ខជាតិបុរាណនេះ វាមិនមានសមាសធាតុ និងគ្មានភ័ស្តុតាងនៃការស្រាវជ្រាវ អំពីប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ប្រើប្រាស់ព្យាបាលជំងឺកូវីដ ១៩ នោះទេ ។
ក្រសួងបញ្ជាក់ថា ការប្រើប្រាស់ផលិតផលឱសថបែបនេះដើម្បីព្យាបាលកូវីដមិនត្រូវបានគេណែនាំឡើយ ហើយរាល់ព័ត៌មានក្លែងក្លាយដែលបានស៊ែរ ក្រសួងសូមបដិសេធចោលទាំងស្រុង និងកំពុងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើរកឃើញការផលិតខុសស្ដង់ដារគួរឲ្យសង្ស័យណាមួយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sanook
ចុចអាន ៖ ប្រសិទ្ធភាពពិតៗ ស្មៅមួយប្រភេទ ជួយអ្នកជំងឺកូវីដ ថៃ ជិត ៣ ពាន់នាក់ឲ្យជាសះស្បើយ

-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក