Connect with us

ព័ត៌មានជាតិ

ថ្ងៃទី២ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ មានគណបក្ស២ បានចាក់មេក្រូឃោសនា

បានផុស

នៅ

ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃទី២ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ដោយមានគណបក្សនយោបាយចំនួន២ ក្នុងចំណោមគណបក្សនយោបាយចំនួន៤ បានចាក់មេក្រូឃោសនា នៅតាមទីស្នាក់គណបក្សរបស់ខ្លួន ដោយពុំមានសកម្មភាពការឃោសនានៅតាមដងផ្លូវឡើយ។

កាលពីម្សិលមិញ ដែលជាថ្ងៃទី១ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ គណបក្សប្រជាជនកម្ពុជា បានប្រើប្រាស់មានរថយន្តចំនួន៧០គ្រឿង និងម៉ូតូចំនួន៣០គ្រឿង ហើយមានអ្នកចូលរួមមានចំនួន ២០០ នាក់។ ចំណែកគណបក្សសញ្ជាតិកម្ពុជា បានប្រើប្រាស់រថយន្តចំនួន២គ្រឿង និងម៉ូតូចំនួន៥គ្រឿង ហើយមានអ្នកចូលរួមមានចំនួន២០នាក់។ រីឯគណបក្ស២ផ្សេងទៀត មិនបានធ្វើសកម្មភាពឃោសនាឡើយ។

លោកបណ្ឌិត តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានថ្លែងប្រាប់អ្នកសារ​ព័ត៌មាន​កម្ពុជាថ្មី នាព្រឹកថ្ងៃទី១៧ ខែកក្កដានេះថា បើតាមប្រតិទិន ដែលគណបក្សនយោបាយបញ្ជូន មកកាន់លោក គឺ​នៅថ្ងៃទី២ នៃការឃោសនាបោះឆ្នោត មានគណបក្សនយោបាយចំនួន២ គឺគណបក្សប្រជាជនកម្ពុជា និង​គណ​បក្សសញ្ជាតិកម្ពុជា។ នៅថ្ងៃទី២នេះ គណបក្សប្រជាជនកម្ពុជា មិនបានធ្វើសកម្មភាពឃោសនា​នៅ​តាមដង​ផ្លូវ​នោះឡើយ គ្រាន់តែបានចាក់មេក្រូ នៅតាមទីស្នាក់ការគណបក្សរបស់ខ្លួនប៉ុណ្ណោះ។ ចំណែកគណបក្ស​សញ្ជាតិ​កម្ពុជា ក៏មិនបានធ្វើសកម្មភាពឃោសនាតាមដងផ្លូវនោះដែរ ដោយគ្រាន់តែចាក់មេក្រូ​នៅតាមទី​ស្នាក់ការ​គណ​បក្សរបស់ខ្លួនដែរ។

បើតាមលោកបណ្ឌិត តែ ជិនណារិទ្ធ អ្នកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតបានអនុវត្ត និងគោរពតាមវិធានការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាលបានយ៉ាងល្អ ហើយសកម្មភាពឃោសនាប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងបានទៅដល់គោលដៅដែលបានកំណត់ដោយសន្តិវីធី។

សូមជម្រាបថា ការឃោសនាបោះឆ្នោតរយៈពេល៨ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង៦ និង០០ព្រឹក ដល់ម៉ោង១០ និង០០យប់។ គ្រប់សកម្មភាពឃោសនាបោះឆ្នោត ត្រូវបញ្ចប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ ចំពោះការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលត្រូវកំណត់២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម