Connect with us

ព័ត៌មានជាតិ

គិតត្រឹម​ថ្ងៃ​ម្សិលមិញ កម្ពុជា​ប្រកាស​មាន​អ្នកឆ្លង​កូវីដ​១៩ បំប្លែង​ថ្មី​​ឡើង​ដល់ ៧៥ នាក់

បានផុស

នៅ

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមាន​វិជ្ជមានវីរុសកូវីដ-១៩ ប្រភេទដែលតា (Delta) សរុបទាំងអស់ចំនួន ៧៥នាក់ស្រី៤០នាក់ជាករណីនាំចូល។

យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta)ចំនួន ៧៥នាក់ ក្នុងនោះរកឃើញក្នុងកំឡុងខែមេសា១នាក់ ថ្ងៃ០៤មិថុនា ៤ នាក់ ថ្ងៃ១៨មិថុនា ៧នាក់ ថ្ងៃទី២៥មិថុនា ២៥នាក់ និងថ្ងៃទី១៦កក្កដា រកឃើញចំនួន ៣៧ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងសុខាភិបាល ការរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៧ករណីស្រី ២២ នាក់នេះ ជាអ្នកដំណើរចូលកម្ពុជា នៅថ្ងៃទី០៧ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ក្នុងនោះជាអ្នកដំណើរវិលត្រឡប់ពីប្រទេសថៃ តាមច្រកព្រំដែនកម្ពុជា ចំនួន៣៤នាក់ និងអ្នកដំណើរបរទេសតាមយន្តហោះចំនួន៣នាក់។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹក​ឲ្យ​ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ និងត្រូវចេះរៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាននៅកម្ពុជាយើង ជាយថាហេតុណាមួយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ វិនាទី មុន

ក្រុមហ៊ុនក្នុងស្រុកមួយ​បោះទុនរាប់លានដុល្លារ​វិនិយោគលើស្ថានីយ៍បញ្ចុលថាមពលរថយន្តអគ្គិសនីនៅទូទាំងប្រទេស

ជីវិតកម្សាន្ដ៩ នាទីutes មុន

​វ័យ ​៧៥​ ឆ្នាំ​មិនជាបញ្ហាចោទ Vera Wang លេងខ្លួនមួយចាស់ដៃក្នុងកម្មវិធីទទួលពាន BAFTA

កីឡា១០ នាទីutes មុន

កីឡាអាស៊ាន​ប៉ារ៉ាហ្គេម​២០២៥នៅ​ថៃ​ ដាក់​១៩​ប្រភេទ​កីឡា

ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកនាំពាក្យ ថា ការអនុវត្តលើតៃកុងឡានក្រុងភ្នំពេញ-វៀតណាម ពុំមែនជាការរើសអើង តែដើម្បីកាត់បន្ថយគ្រោះថ្នាក់

ព័ត៌មានជាតិ១៩ នាទីutes មុន

នាយកស្ថាប័ន HKTDC ​ស្វែងរកកិច្ចសហការ​ ជួយជំរុញ​ផលិតផល​​កម្ពុជាឈានចូលក្នុង​ទីផ្សារ​​ពិភពលោក

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២២ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

សេដ្ឋកិច្ច២០ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម