KPT+
កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
នៅពេលកុមារឬក្មេងជំទង់តែងតែបង្ហាញកាយវិការហិង្សា នោះជាអ្វីដែលអាណាព្យាបាលត្រូវតែយកចិត្តទុកដាក់ ហើយកុំគិតថាកាយវិការទាំងនោះនឹងបាត់ទៅវិញនៅពេលពួកគេធំពេញវ័យនោះ។
១. ហេតុអ្វីក្មេងខ្លះមានចរិតហិង្សា?
ការសិក្សាមួយខ្លះបានរកឃើញពីកត្តាមួយចំនួនអាចធ្វើឲ្យកុមារ ឬក្មេងវ័យជំទង់មានចរិតបែបហិង្សា៖
- ធ្លាប់បានប្រើហិង្សាពីមុនមក
- ធ្លាប់រងការធ្វើបាបលើរាងកាយ ឬផ្លូវភេទ
- រស់នៅក្នុងផ្ទះ ឬសហគមន៍សម្បូរអំពើហិង្សា
- កត្តាហ្សែន
- ឃើញអំពើហិង្សាក្នុងប្រព័ន្ធផ្សព្វផ្សាយ
- ប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង
- សម្ពាធក្នុងគ្រួសារ និង
- មានបញ្ហាខួរក្បាលជាដើម។
២. សញ្ញាព្រមានពីចរិតកុមារ ឬក្មេងជំទង់ជាមនុស្សហិង្សា
បើឃើញសញ្ញាព្រមានទាំងនេះប៉ាម៉ាក់ ឬអាណាព្យាបាលត្រូវយកចិត្តទុកឲ្យបានខ្ពស់។
- ខឹងខ្លាំង
- មិនអាចទប់អារម្មណ៍ ឬបញ្ចេញអារម្មណ៍ឆេវឆាវខ្លាំង
- បង្ហាញចរិតរញ៉េរញ៉ៃខ្លាំង និង
- ក្លាយជាក្មេងឆាប់ឆេវឆាវ។
៣. វិធីការពារកុមារ ឬក្មេងវ័យជំទង់ក្លាយជាមនុស្សហិង្សា
ការសិក្សាជាច្រើនបានរកឃើញដែរថាដើម្បីកាត់បន្ថយ ឬការពារកុមារ ឬក្មេងវ័យជំទង់មានចរិតហិង្សា គឺត្រូវកាត់បន្ថយ ឬលុបបំបាត់កត្តាបង្កឲ្យមានអំពើហិង្សាដូចបានរៀបរាប់ខាងលើ។ អ្វីដែលសំខាន់ គឺប៉ាម៉ាក់ ត្រូវធ្វើយ៉ាងណា កុំឲ្យកូនបានឃើញរាល់គ្រប់ទម្រង់នៃអំពើហិង្សានៅក្នុងគ្រួសារ ឬសហគមន៍។
ដូចគ្នាដែរ ប៉ាម៉ាក់អាចអនុវត្តបន្ថែមវិធីសាស្រ្តទាំងនេះដើម្បីទប់ស្កាត់ ឬបន្ថយចរិតហិង្សារបស់កូន៖
- កុំប្រើហិង្សាលើកូន
- អប់រំសុខភាពផ្លូវភេទចំពោះកូនវ័យជំទង់
- តាមដាន និងកត់សម្គាល់ពីចរិតហិង្សារបស់កូនឲ្យបានលឿនតាមដែលអាចធ្វើទៅបាន
- គ្រប់គ្រងកូនកុំឲ្យមើលភាពយន្ត ឬសកម្មភាពហិង្សាផ្សេងៗលើប្រព័ន្ធផ្សព្វផ្សាយ។
ដូចគ្នាដែរ បើប៉ាម៉ាក់អាចសង្កេតឃើញថាកូនមានចរិតហិង្សា ក៏អាចស្វែងរកជំនួយពីគ្រូពេទ្យជំនាញធ្វើការវាយតម្លៃ និងព្យាបាល។ ការទទួលបានការព្យាបាលទាន់ពេលគឺអាចជួយក្មេងកាត់បន្ថយចរិតហិង្សានេះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ស្រលាញ់កូនឲ្យដឹងចិត្តពេក អាចទឹកភ្នែកដោយសារកូន?
ចុចអាន៖ ម្ដាយរវល់ការងារខ្លាំង នេះជាបច្ចេកទេសបែងភាគចិញ្ចឹមកូនឲ្យល្អ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ