Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន៖ វីរុស អាល់ហ្វា កំពុងចរាចនៅកម្ពុជា សឹងតែគ្រប់ខេត្តក្រុង

បានផុស

នៅ

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៧កក្កដានេះថា «យើងកំពុងតែប្រឈមទៅនឹងការដើរហួសពីបន្ទាត់ក្រហមប្រសិនបើបុគ្គល​ និងគ្រួសារ​ នៅតែមិនយកចិត្តទុកដាក់​ ទទួលខុសត្រូវរៀងៗខ្លួនក្នុងការការពារជំងឺកូវីដ១៩ទេនោះ»។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តថា «ខ្ញុំបានលើកឡើងនូវការបារម្ភ​ និងសុំឱ្យបងប្អូនយើងងាកមករកការការពាររៀងៗខ្លួនឱ្យបានហ្មត់ចត់ឡើងវិញ​ កុំបន្ធូរបន្ថយឱ្យសោះបើយើងមិនចង់ឃើញសោកនាដកម្មសុខភាពសាធារណ:​ ដែលវាអាចនឹងទៅហួសបន្ទាត់ក្រហមនោះទេ»។

លោកស្រីបានបន្តទៀតថា   អ្វីដែលសំខាន់នាពេលនេះ​ ទោះជាវីរុសដែលតា​ ឫអាល់ហ្វា​ យើងត្រូវតែរួមគ្នាការពារ​ ព្រោះបច្ចុប្បន្ននេះ​ វីរុសអាល់ហ្វាក៏កំពុងតែចរាចរខ្លាំងក្លា​ ទៅសឹងគ្រប់ខេត្ត-ក្រុងទៅហើយ​ រីឯអ្នកស្លាប់ក៏មានជារៀងរាល់ថ្ងៃ។

លោកស្រី បានបន្ថែមថា «ហេតុអ្វីយើងគិតតែពីដែលតា​ ហើយខ្វះការប្រុងប្រយ័ត្នបច្ចុប្បន្ននេះសម្រាប់កាត់ផ្តាច់ចរាចរអាល់ហ្វា​ ឫវីរុសកូវីដ-១៩​ ជារួម​ ទោះជាប្រភេទអ្វីក៏ដោយ​ ក៏យើងនៅតែមានផលប៉ះពាល់គ្រាន់តែតិច​ និងច្រើន។  ដូច្នេះ​ ការការពារកុំឱ្យឆ្លង​ ឫបើឆ្លងហើយត្រូវការពារកុំឱ្យឆ្លងបន្តទៅក្រុមគ្រួសារ​ និងអ្នកដទៃ​ ជាការចាំបាច់បំផុតក្នុងពេលនេះ។

ត្រូវភ្ញាក់រលឹកឡើង​ បុគ្គលម្នាក់ៗ​ ​ត្រូវរួមគ្នាទទួលខុសត្រូវក្នុងការការពារការចម្លងវីរុសកូវីដ-១៩​ ទោះជាប្រភេទណាក៏ដោយ​ ដើម្បីសុខភាពខ្លួន​ សុខភាពគ្រួសារ​ និងសហគមន៍មានសុវត្ថិភាព»។

យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថាគិតត្រឹមថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១នេះកម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទដែលតា (Delta) សរុបទាំងអស់ចំនួន ៧៥នាក់ស្រី៤០នាក់ជាករណីនាំចូល។

ក្នុងចំណោមអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta)ចំនួន៧៥នាក់ក្នុងនោះរកឃើញក្នុងកំឡុងខែមេសា១នាក់ ថ្ងៃ០៤មិថុនា៤នាក់ ថ្ងៃ១៨មិថុនា៧នាក់ ថ្ងៃទី២៥មិថុនា២៥នាក់និងថ្ងៃទី១៦កក្កដារកឃើញចំនួន៣៧នាក់៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម