ព័ត៌មានជាតិ
ក្រុមគ្រួសារ “ត្រកូលឡេង” ឧបត្ថម្ភ ៤លានរៀល ដល់ លោកអេ ភូថង ដែលកំពុងមានជំងឺកូវីដ-១៩
បន្ទាប់ពីទទួលបានដំណឹងស្តេចប្រដាល់គុនខ្មែរ លោក អេ ភូថង មានវិជ្ជមានវីរុសកូវីដ-១៩ កំពុងសម្រាកនៅមណ្ឌលព្យាបាលស្តាតកូវីដស្តាតអូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ លោកឧកញ៉ា ឡេង និមល ក្រុមគ្រួសារត្រកូល “ឡេង” ដោយមានបេះដូងមនុស្សធម៌ស្រឡាញ់បានឧបត្ថម្ភថវិកាចំនួន ៤លានរៀល ដើម្បីសម្រួលជីវភាពគ្រួសាររបស់លោក។

តាមរយៈទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី១៧ ខែកក្កដានេះ លោកឧកញ៉ា ឡេង និមល អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា ខ្នាតយក្ស បានឲ្យដឹងថា៖ “ខ្ញុំបាទ ក្រុមគ្រួសារត្រកូល (ឡេង) ជូនលោកគ្រូ អេ ភូថង ស្ដេចប្រដាល់ ៤.000.000 រៀល (បួនលានរៀល) ដើម្បីជួយសម្រួលជីវភាពគ្រួសារលោកគ្រូ”។

ទន្ទឹមនឹងនេះ លោកឧកញ៉ាក៏សូមជូនពរឲ្យលោក អេ ភូថង ឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ ដើម្បីត្រឡប់មកផ្ទះ ហើយនឹងបន្តបណ្តុះបណ្តាលសិស្សគណជំនាន់ក្រោយក្នុងវិស័យកីឡាប្រដាល់គុនខ្មែររបស់យើងបានរីកចំរើន។
ថ្មីៗនេះ ក្រុមគ្រួសារត្រកូល “ឡេង” បានបន្តឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ បរិភោគជាច្រើនដល់ជនរងគ្រោះ រាជរដ្ឋាភិបាល អង្គការ សមាគម គិតជាទឹកប្រាក់វ៉ាល់លានដុល្លារអាមេរិក និយាយជារួម និយាយដោយឡែក សម្រាប់លោកឧកញ៉ាសប្បុរសធម៌ ឡេង និមល លោកតែងតែចូលរួមបរិច្ចាគថវិកាដល់ក្រសួង សមាគម និងជនរងគ្រោះជាច្រើនរួមមាន៖
១.លោកឧកញ៉ា និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៤ពាន់ដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

២.បងប្អូនប្រកូល ឡេង គឺឧកញ៉ា ឡេង និមល ឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងប្អូនស្រីជំទាវឧកញ៉ា ឡេង បញ្ញាពណ៌ បានបន្តឧបត្ថម្ភថវិកាចំនួន ៦ម៉ឺនដុល្លារអាមេរិកទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនកម្មករ និយោជិត។

៣.បងប្អូន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម្ភនូវថវិកាចំនួន ២០៥,០០០ដុល្លារ (មួយម្ភៃម៉ឺនប្រាំពាន់ដុល្លារ) ដល់ក្រុមគ្រួពេទ្យ TYDA ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកជំទាវវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

សូមរម្លឹកជូនថា បងប្អូនក្រុមគ្រួសារត្រកូល “ឡេង” សុទ្ធសឹងតែជាអតីតពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដែលធ្លាប់ហែលឆ្លងការលំបាករាប់មិនអស់ ហើយកន្លងទៅតែងតែផ្សារភ្ជាប់បេះដូងជាមួយកម្មករ និយោជិតនៅកម្ពុជា និងបានចូលរួមសកម្មភាពមនុស្សធម៌ជារឿយៗជាមួយរដ្ឋាភិបាល៕





-
សន្តិសុខសង្គម១៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង