Connect with us

ជីវិតកម្សាន្ដ

តារាសម្តែង សន ពិសិដ្ឋ ប្រាប់វិធី៣មិនឱ្យមានការឈឺចាប់ពេលធ្វើតេស្តរហ័ស កូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ ដោយឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ-១៩ តារាសម្តែងលោក សន ពិសិដ្ឋ បានចែករំលែកបទពិសោធន៍នៃការធ្វើតេស្តរហ័ស កូវីដ-១៩ ដោយមិនឱ្យមានការឈឺចាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាប្រុស សន ពិសិដ្ឋ បានលើកឡើងថា៖ “ខ្ញុំបាទសូមចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងទៅនឹងការធ្វើតេស្តរក COVID-19 រហ័ស។ ពីដំបូងឡើយខ្ញុំប្រកែកមិនព្រមតេស្តទេព្រោះ ទី១ ជឿជាក់លើសុខភាពខ្លួនឯង និងមានសេចក្ដី ប្រាកដក្នុងចិត្តច្បាស់ថា មិនបានមានទំនាក់ទំនង ឬជួបមនុស្សច្រើន។ ទី២ គឺខ្លាចការរុកចូលក្នុងច្រមុះមានការឈឺចាប់ម៉្យាងធ្លាប់ ឮពាក្យចចាមអារ៉ាមឃោសនាអកុសលថា មានការឈឺចាប់ខ្លាំង ប៉ុន្តែចុងក្រោយខ្ញុំនៅតែសម្រេចចិត្តតេស្តដោយហេតុថា ក្រុមការងារទាំងអស់គេតេស្តអស់ហើយ មិនថាស្រីមិនខ្ទើយមិនថាស្បៀន”។

លោកបញ្ជាក់ទៀតថា វិធីមិនឱ្យមានការឈឺចាប់ ទី១ អង្គុយឱ្យត្រង់ខ្លួនងើយមុខល្មមឱ្យសាកសមទៅនឹងកម្ពស់របស់អ្នកយកសំណាក (អ្នករុកច្រមុះ)។ ទី២ ដកដង្ហើមល្មមតាមធម្មតាកុំខ្លាំងពេក កុំខ្សោយពេក និងទី៣ ត្រូវហាមាត់ល្មម កុំធំពេក កុំតូចពេក កំឡុងពេលដែលគេចាប់ផ្ដើមរុកចូលច្រមុះ។
តារាប្រុស សន ពិសិដ្ឋ បន្ថែមថា សូមបញ្ជាក់ផងដែរថាលទ្ធផលតេស្តដែលមានគំនូសចំអក្សរ C នេះគឺមានន័យថា មិនមានមេរោគ ឬវីរុសកូវីដ-១៩ទេ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម