ព័ត៌មានជាតិ
អាជ្ញាធរជាតិនឹងដុតបំផ្លាញគ្រឿងញៀន និងសារធាតុគីមីផ្សំជាង៧តោន នៅព្រឹកស្អែក
ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងធ្វើការដុតបំផ្លាញចោលគ្រឿងញៀន និងសារធាតុគីមីផ្សំជាង៧តោន នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្អែកនេះនៅទីតាំងផ្លូវ៦០ម៉ែត្រ។
បើតាមលោក ឧត្តមសេនីយ៍ឯក ឈឹមសិទ្ធិ បុណ្យរឹទ្ធ ដែលជាអ្នកធ្វើរបាយការណ៍បានឱ្យដឹងថា គ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុពាក់ព័ន្ធផ្សេងទៀតដែលត្រូវបំផ្លាញសរុបចំនួន ៧តោន៥៥១គីឡូក្រាម៥០៦.៩៩ក្រាម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញរឹបអូសបាននាពេលកន្លងមក។ ក្នុងនោះរួមមានសារធាតុអេរ៉ូអ៊ីនចំនួន២៩១គីឡូក្រាម៩២៣.១ក្រាម ថ្នាំក្រវីចំនួន៥គីឡូក្រាម៨០៦.៥៥ក្រាម កញ្ឆាចំនួន៨គីឡូក្រាម០៧៩.០២ក្រាម កាទីណូន ១០គីឡូក្រាម១៨៩.១២ក្រាម ថ្នាំមេតីហ្វេតាមីន ៦០២គីឡូក្រាម៨០៦.៥៥ក្រាម នីមេតាហ្សេប៉ាម ១៣គីឡូក្រាម៨២៨.៥៩ក្រាម និងសារធាតុគីមីផ្សំចំនួន២តោន៥០០គីឡូក្រាម៨០០.៨ក្រាម។
លោកឧត្តមសេនីយ៍ឯក បានបន្តថា ដោយសារមានសារធាតុគីមីផ្សំនឹងសារធាតុគីមីប្រភេទខ្លះដែលមានលក្ខណៈគីមីអាចឆាបឆេះខ្លាំង និងពុលមិនអាចធ្វើការបំផ្លាញដោយវិធីសាស្ត្រដុតបាន ព្រោះពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាព និងបរិស្ថានក្រុមការងារបច្ចេកទេសបានធ្វើការបែងចែកការបំផ្លាញជា២វគ្គដាច់ដោយឡែកពីគ្នា គឺការបំផ្លាញដោយពិធីដុត និងការបំផ្លាញដោយវិធីបន្សាប។
លោក ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ចំពោះសារធាតុដែលត្រូវធ្វើការបន្សាប ក្រុមការងារបច្ចេកទេសនឹងធ្វើការសិក្សាលម្អិតហើយលើកគម្រោងចំណាយស្នើទៅរាជរដ្ឋាភិបាលនៅពេលក្រោយ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់