អាជីព
ប្រជាកសិករសប្បាយចិត្តប្រមូលកសិផល ដោយឆ្នាំនេះ តម្លៃប្រសើរជាងឆ្នាំមុន
ខេត្តត្បូងឃ្មុំ៖ ក្នុងចម្ងាយផ្លូវប្រមាណ ៣០គីឡូម៉ែត្រ ពីក្រុងសួង ខេត្តត្បូងឃ្មុំ ធ្វើដំណើរតាមផ្លូវក្រាលកៅស៊ូ កាត់ចម្ការកៅស៊ូជប់ ត្រពាំងឬស្សី រកាពរប្រាំ យើងនឹងដល់ផ្សារ តាប៉ាវ ពងទឹក។ ចូលតាមខ្លោងទ្វារចម្ការកៅស៊ូ តាប៉ាវ ដែលមានដើមកៅស៊ូដុះអមសងខាងប្រមាណ មួយគីឡូម៉ែត្រ យើងនឹងពិនិត្យឃើញនៅសងខាងផ្លូវចម្ការត្រសក់ ត្រឡាច និងចម្ការល្ពៅ ដែលបងប្អូនប្រជាកសិករកំពុងមមាញឹក កាត់ ជញ្ជូនកសិផល ដាក់រថយន្ត រឺម៉ក យកទៅលក់កន្លែងផ្សេងៗគ្នា។ មកដល់មុខសាលាបឋមសិក្សា តាប៉ាវ នៅសងខាងផ្លូវ ចម្ការល្ពៅ លាយជាមួយត្រប់វែង និងត្រឡាច ប្រមាណជាង ២៤ហិកតា ដែលម្ចាស់កំពុងធ្វើការប្រមូលផល។

លោកស្រី ស៊ីម មុំ អាយុ៥០ឆ្នាំ រស់នៅភូមិតាប៉ាវ ពងទឹក ដែលជាម្ចាស់ចម្ការ បានរៀបរាប់ដោយទឹកមុខរីករាយស្រស់ស្រាយថា គាត់បានជួលដីពីក្រុមហ៊ុនចម្ការកៅស៊ូប្រមាណជាង ២៤ហិកតា ពីក្រុមហ៊ុនចម្ការកៅស៊ូ តាប៉ាវ បន្ទាប់ពីក្រុមហ៊ុនធ្វើការកាប់ដើមកៅស៊ូចាស់ ដើម្បីដាំថ្មី។ គាត់បានដាំល្ពៅ ត្រឡាច លើដីនេះជាលើកទី២ហើយ ដែលលើកទី១ ដាំនៅដើមខែមេសា ហើយនៅលើកទី២ ដាំនៅខែសីហា។ ការដាំលើកទី១នេះ ដំណាំល្ពៅ ត្រឡាច បានជួបបញ្ហាខ្វះទឹកភ្លៀងពីពាក់កណ្តាលខែមិថុនា ដល់ដើមខែកក្កដា ធ្វើឱ្យខូចដើមមួយចំនួន ហើយផ្លែល្ពៅ មានទំហំតូចៗ តែតម្លៃល្អប្រសើរជាងឆ្នាំមុន បើធៀបពេលវេលាដូចគ្នា។
ទិន្នផលល្ពៅ នាពេលនេះ អាចទទួលបានទិន្នផលប្រមាណ ៦តោន/ហិកតាប៉ុណ្ណោះ។ ក្រៅពីដាំខ្លួនឯងក្នុងភូមិសាស្ត្រនេះ គាត់មានកសិករដៃគូ ៥ ទៅ ៦នាក់ថែមទៀត លើផ្ទៃដីប្រមាណ ២០ហិកតា ដោយគាត់បានផ្តល់ពូជ ហើយប្រមូលទិញវិញ។ ឆ្នាំនេះ ល្ពៅ ត្រូវបានលក់ក្នុងប្រទេស និងនាំចេញទៅប្រទេសវៀតណាម ដែលលក់បានតម្លៃល្ពៅលេខ១ បាន ១,២០០រៀល/គីឡូក្រាម លេខ២ បាន ៨០០រៀល/គីឡូក្រាម និងលេខ៣ បាន ៤០០-៥០០រៀល/គីឡូក្រាម។ ម្ចាស់ចម្ការអាចមានល្ពៅ ត្រឡាច លក់មួយឆ្នាំពេញ ដោយសារគាត់មានកសិករដៃគូនៅខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្ន លោកស្រី ស៊ីម មុំ កំពុងប្រមូលផលផ្លែល្ពៅប្រមាណ ១០០តោន លក់នៅទីផ្សារក្នុងស្រុកផង និងយកទៅវៀតណាម ថៃ អាស្រ័យតាមការបញ្ជាទិញ។ លោកស្រី បានបន្តរៀបរាប់ទៀតថា នៅជុំវិញចម្ការល្ពៅ បានដាំដុះត្រប់វែងដែលមានផ្ទៃដីសរុបប្រមាណ ១ហិកតា ដែលអាចទទួលបានទិន្នផលជាមធ្យម ៣០០-៤០០គីឡូក្រាម/ថ្ងៃ អាចប្រមូលផលនៅរយៈពេល ៥ថ្ងៃទៀត ស្ថិតនៅភូមិតាប៉ាវពងទឹក ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ការដាំត្រប់នេះ ក្នុងគោលបំណងទប់ស្កាត់សត្វល្អិតចង្រៃ និងដកគម្លាតល្ពៅពីម្លប់កៅស៊ូ៕
អត្ថបទ៖ សាន វិឡែម




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់