ព័ត៌មានជាតិ
កសិករខេត្តឧត្តរមានជ័យ កំពុងប្រឈមខ្វះខាតម៉ាស៊ីនច្រូតកាត់ប្រមូលផលស្រូវ
លោក ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី ២៣ ខែ វិច្ឆិកា ២០២០ ថា ប្រជាកសិករខេត្តឧត្តរមានជ័យ កំពុងប្រឈមបញ្ហា ប្រមូលផលដោយសារខ្វះម៉ាស៊ីនច្រូត ខណៈការប្រមូលផលស្រូវកំពុងមមាញឹកដោយស្រូវប្រមាណ ៤១,៤៨០ ហិកតា កំពុងទុំ និងទាមទារការច្រូតកាត់ឲ្យបានលឿន ។
លោក ប៉ែន កុសល ថ្លែងឲ្យដឹងបែបនេះ ខណៈរូបលោកកំពុងរួមដំណើរជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអញ្ជើញចុះ ពិនិត្យរកមើលទីតាំងថ្មីដែលត្រូវបង្កើតមជ្ឈមណ្ឌលផលិតពូជស្រូវនៅក្នុងខេត្តឧត្តរមានជ័យ និង ពិនិត្យមើលសកម្មភាពប្រមូលផលស្រូវរដូវរស្សា របស់ប្រជាកសិករនៅ ឃុំពង្រ ស្រុកចុងកាល់។
តាមការឲ្យដឹងរបស់លោកអភិបាលខេត្ត នៅរដូវរស្សាកន្លងមក ខេត្តសម្រេចបង្កបង្កើនផលស្រូវស្រាលដើមរដូវ ស្រូវកណ្ដាល និងស្រូវធ្ងន់ បានចំនួន ៩៥,៧៨៦ ហិកតា ហើយបច្ចុប្បន្នកំពុងមមាញឹកប្រមូលផលស្រូវជាបណ្តើរៗសរុបបានចំនួន៤១,៤៨០ ហិចតា គិតមកទល់ថ្ងៃទី១៧ ខែវិច្ឆិកា ២០២០ហើយអ្វីដែលប្រជាកសិករកំពុងប្រឈម គឺប្រមូលផលមិនទាន់ ដោយសារខ្វះម៉ាស៊ីនច្រូតកាត់ ដែលអាចបង្កការខូចខាតនិងបាត់បង់ទិន្នផលស្រូវ ៕
អត្ថបទ ៖ ណារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន