Connect with us

សុខភាព

កំហុសតូចៗពេលងូតទឹក គ្នាយើងភាគច្រើនមិនសូវចាប់អារម្មណ៍

បានផុស

នៅ

អនាម័យ​ផ្ទាល់​ខ្លួន​គឺរឿង​សំខាន់​ណាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃរបស់យើង​ ដោយ​ហេតុ​នេះ​ហើយ​ទើប​ការ​ងូត​ទឹក​គឺ​ជា​វិធី​មួយ​ដែល​មនុស្ស​ទូទៅ​ធ្វើដើម្បី​រក្សាអនាម័យផ្ទាល់ខ្លួន។ ប៉ុន្តែ​មនុស្ស​តិច​ណាស់​ដឹង​អំពី​កំហុស​មួយ​ចំនួន​ពេល​ងូតទឹក​ដែល​អាច​ប៉ះពាល់ដល់​សុខភាព។

១.ងូតទឹក​ និង​កក់សក់​ញឹកញាប់​

It's OK to Shower Once a Week, and Other Pandemic Hygiene Habits That Are  Fine, Actually
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្នាយើង​មាន​សរសៃ​សក់​ស្តើង និង​ខ្សោយ​គួរ​ចៀស​វាស​កក់​រាល់​ថ្ងៃ។​ យកល្អ​គួរ​កក់​សក់​ពីរ​ដង​ក្នុង​មួយសប្តាហ៍​ដើម្បីរក្សា​សំណើម​សក់។ ការ​ងូតទឹក​ញឹក​ញាប់​អាច​ធ្វើ​ឲ្យ​ស្បែក​បាត់​បង់​ជាតិទឹក​ព្រោះ​ទឹក​ធ្វើ​ឲ្យ​បាត់​បង់​បាក់តេរី​ល្អ​ដែល​អាច​ប្រឈម​នឹង​បញ្ហា​ស្បែកដូ​ចជា​ស្បែក​ឡើង​ក្រហម និង​កន្ទួលក្រហម។

២.រុំ​សក់​នឹង​កន្សែង

សក់​សើម​គឺ​មាន​សភាព​ខ្សោយ ដូចនេះ​មិន​គួរ​រុំ​សក់​នឹង​កន្សែង​ក្រោយពី​កក់សក់​ទេ។ ម៉្យាងទៀត​ ដោយសារ​តែ​កម្ដៅ​ធ្វើ​ឲ្យ​ក្រពេញខ្លាញ់​មាន​ភាពសកម្មខ្លាំង​ធ្វើ​ឲ្យ​សក់​មិន​ស្អាត និង​រញ៉េរញ៉ៃ។

៣. មិន​សម្អាត​ក្បាល​ទឹក​ផ្កាឈូក

ADHD Hygiene: Reflections On Taking Care of Yourself

ការ​មិន​សម្អាត​ក្បាល​ទឹក​ផ្កាឈូក​អាច​ធ្វើ​ឲ្យ​មាន​បាក់តេរី​នៅ​លើនោះដែល​បាក់តេរី​ទាំងទាំងនោះ​អាច​បង្ក​ជំងឺសួត​ផ្សេងៗ។

៤.មិន​ប្រើ​ប្រដាប់​ដាក់​សាប៊ូ​ដុំ​ត្រឹមត្រូវ

នៅ​ពេល​ដែល​មាន​ទឹក​ដក់​នៅ​ក្នុង​ប្រដាប់​សាប៊ូ​ដុំ​អាច​មាន​បាក់តេរី​ទំ​លើ​សាប៊ូ។

៥. ប្រើ​កន្សែង​ជូត​ទឹក​រយៈពេល​យូរ

852 Drying Hair Towel Stock Photos, Pictures & Royalty-Free Images - iStock

កន្សែង​ជូត​ខ្លួន​ដែល​មិន​ទាន់​ស្ងួត​អាច​នឹង​មាន​បាក់តេរី​។ លោក Philip Tierno អ្នក​ឯកទេស​ផ្នែក​អតិសុខុមប្រាណ ណែនាំ​ថា​គួរ​បោកសម្អាត​កន្សែង​ក្រោយ​ពី​ប្រើ​បី​ដង។

៦. ទុក​ប្រដាប់​ដុស​ខ្លួន​នៅ​កន្លែង​សើម

Why Do Japanese People Love Taking a Bath at Night Before Going to Bed? |  Japan Info

ការ​ទុក​ប្រដាប់​ដុស​ខ្លួន​នៅ​កន្លែង​សើម​អាច​ធ្វើ​ឲ្យ​បាក់តេរី​កើត​កាន់តែលឿន។ ដូចនេះគួរ​សម្អាត និង​ទុក​ដាក់​នៅ​កន្លែងស្ងួត។

៧. មិន​លាង​សម្អាត​ជើង

មនុស្ស​មួយ​ចំនួន​ពេល​ងូត​ទឹក​មិន​បាន​សម្អាត​ជើង​ទេ​ដោយ​គិត​ថា​ទឹក និង​សាប៊ូ​ហូរ​ចុះ​ទៅ​ដល់​ជើង។ ការ​មិន​លាង​សម្អាត​ជើង​អាច​ធ្វើ​ឲ្យ​មាន​ផ្សិត​នៅ​នឹង​ក្រចក។

៨. ប្រើ​សាប៊ូ​ដុំ​ខុស

8 ways you're probably showering wrong | Reader's Digest Australia

សាប៊ូ​ដុំសម្លាប់​បាក់តេរី​អាច​នឹងកម្ចាត់​បាក់តេរី​ជា​ច្រើន​រួមទាំង​បាក់តេរីល្អ​ដែរ។ សាប៊ូ​ដុំដែល​មាន​កម្រិត pH ធំ​ជាង​ប្រាំពីរ​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត ដូចនេះ​គួរ​ជ្រើស​រើស​សាប៊ូ​ដែល​ផ្តល់​សំណើម និង​ជាតិ​ប្រេង​ដល់​ស្បែក ឬ​សាប៊ូ​ប្រភេទទឹក។

៩. បិទ​របួស​តូចៗ​

សម្រាប់​របួស​តូចៗ​ពី​ការ​មុត​មិន​ចាំ​បាច់​ត្រូវ​រុំ​របួស​ពេល​ងូតទឹកទេ។ គួរ​យក​បង់​រុំ​របួស​ចេញ និង​លាង​សម្អាត​រាល់​ថ្ងៃ​ជាមួយ​សាប៊ូ និង​ទឹក​ក្ដៅ​ឧណ្ហៗ និង​បិទ​បង់​រុំ​របួស​ថ្មី​ក្រោយ​ជូត​របួស​ឲ្យ​ស្ងួត។ សម្រាប់របួសធ្ងន់ធ្ងរ គ្រូពេទ្យ​នឹង​ណែនាំ​ពី​វិធីការពារ។

​១០. ងូតទឹក​ក្ដៅ​រយៈពេល​យូរ

Take a Bath vs. Take a Shower: Which One is Better for You? | BeautyHub.PH

ការ​ងូត​ទឹក​ក្ដៅ​រយៈពេល​យូរ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ​ ជាពិសេស​រដូវរងា ប៉ុន្តែ​ទឹក​ក្ដៅ​អាច​ធ្វើឲ្យ​បាត់បង់​ជាតិប្រេងនៅ​ស្បែក ធ្វើឲ្យស្បែក​ស្ងួត និង​រមាស់។ ការពារ​ស្បែក​ដោយ​ងូត​ទឹក​នឹង​ក្ដៅ​ឧណ្ហៗ ឬ​ប្រើ​រយៈពេល​ងូត​ទឹក​ត្រឹម​តែ​៥ទៅ១០នាទីបាន​ហើយ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ពេលវេលា ៥ មិនគួរងូតទឹក ព្រោះអាច​​នាំឲ្យ​​មាន​​គ្រោះ​ថ្នាក់​​ចំពោះ​​សុខភាព​ធ្ងន់ធ្ងរ

ចុចអាន៖ ៣ ចំណុចចាំបាច់ត្រូវធ្វើភ្លាមៗ ​បន្ទាប់ជិះឬដើរកាត់ទឹកភ្លៀង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទីutes មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ព័ត៌មានជាតិ៨ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

សន្តិសុខសង្គម១៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២៤ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២១ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម