Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លៀងធ្លាក់ខ្លាំងនៅ Mumbai បង្កឲ្យមានបំណាក់ដី សម្លាប់មនុស្ស ២៥នាក់

បានផុស

នៅ

មនុស្សយ៉ាងតិច២៥នាក់ បានស្លាប់ក្នុងតំបន់ចំនួន៣ នៅជាយក្រុង Mumbai នៅពេលផ្ទះជាច្រើនខ្នង ត្រូវបាក់រលំបន្ទាប់ពីមានបំណាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។

ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ អាជ្ញាធរបានរាយការណ៍ថា មានឧប្បត្តិចំនួន១១ ដែលបណ្តាលឲ្យផ្ទះឬជញ្ជាំង ត្រូវបាក់រលំនៅ Mumbai។

លោកនាយករដ្ឋមន្រ្តី Narendra Modi បានចូលរួមរំលែកទុក្ខក្នុងសារលើ Twitter និងប្រកាសផ្តល់ជំនួយដល់ជនរងគ្រោះ។

តំបន់ជាច្រើននៅក្នុងទីក្រុង ត្រូវបានជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ហើយសេវាកម្មរថភ្លើងនៅជាយក្រុង ត្រូវបានរំខានដែលធ្វើឲ្យប៉ះពាល់ដល់មជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាមួយនេះ។

នាយកដ្ឋានឧតុនិយមបាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុង Mumbai និងឆ្នេរនៃរដ្ឋ Maharashtra របស់ឥណ្ឌា នឹងជួបភ្លៀងធ្លាក់ខ្លាំងទៅ ៗ ក្នុងរយៈពេល ៤ ថ្ងៃខាងមុខ។

ភ្លៀងធ្លាក់ខ្លាំង ជាពិសេសក្នុងអំឡុងរដូវមូសុងខែកក្កដា ដល់ខែកញ្ញា ជាញឹកញាប់ បានបង្កឲ្យមានការដួលរលំអគារជាពិសេសសំណង់ចាស់ៗឬសំណង់ខុសច្បាប់ នៅក្នុងប្រទេស ឥណ្ឌា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ឥណ្ឌូនេស៊ីមានអ្នកស្លាប់ដោយសារការបាក់ដីថ្មីក្រោយកប់ក្រោមភក់រាប់តោន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម