Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ឲ្យអ្នកជំងឺកូវីដមានរោគសញ្ញាស្រាល និងមធ្យមព្យាបាលក្នុងតង់ ខណៈមន្ទីរពេទ្យអស់សមត្ថភាពទទួល

បានផុស

នៅ

ដើម្បីកាត់បន្ថយចំនួនមនុស្សកកកុញ នៅខាងក្នុងមន្ទីរពេទ្យក្នុងទីក្រុងបាងកក ដោយសារតែករណីឆ្លងជំងឺកូវីដ ១៩ កំពុងកើនឡើងជាកំណត់ត្រា បន្ទាប់ពីការរីករាលដាលយ៉ាងរហ័សនៃវីរុសបំប្លែងឥណ្ឌា “Delta” អាជ្ញាធរថៃបានសម្រេចចិត្តអនុញ្ញាតឲ្យអ្នកជំងឺកូវីដមានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញាអាចស្នាក់នៅក្នុងផ្ទះ ឬនៅក្នុងមណ្ឌលតង់ធ្វើចត្តាឡីស័ក នៅតំបន់ Klong Toei នៃទីក្រុងបាងកកជំនួសឲ្យការចូលមន្ទីរពេទ្យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមានគោលបំណងបង្ការការចម្លងវីរុស ដល់ក្រុមគ្រួសាររបស់ពួកគេ និងផ្តល់ការមើលថែអ្នកជំងឺនៅខាងក្នុងតង់ មជ្ឈមណ្ឌលធ្វើចត្តាឡីស័កចំនួន ២០ ត្រូវបានបើកនៅតាមតំបន់ផ្សេងៗគ្នាក្នុងទីក្រុងបាងកក ដើម្បីផ្តល់ការថែទាំក្នុងមូលដ្ឋានដល់អ្នកជំងឺកូវីដ ដែលមានរោគសញ្ញាស្រាល និងមធ្យម ហើយប្រសិនបើរោគសញ្ញារបស់ពួកគេកាន់តែធ្ងន់ធ្ងរ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។

ទន្ទឹមនោះ អភិបាលក្រុងបាងកកលោក Aswin Kuanmwang បានឲ្យដឹងថា “បច្ចុប្បន្ន អ្នកដែលឆ្លងជំងឺមិនអាចទទួលបានគ្រែមន្ទីរពេទ្យទេ ហើយនោះគឺជាស្ថានភាពនៃការរាលដាលនៅពេលនេះ ។ មន្ទីរពេទ្យពេញទៅដោយអ្នកជំងឺកូវីដ ហើយយើងមិនទាន់អាចគ្រប់គ្រងករណីឆ្លងថ្មីបានទេ” ។

លោកបាននិយាយថា “ដូច្នេះគម្រោងនេះ មានគោលបំណងដើម្បីកសាងសមត្ថភាពបន្ទប់ ICU ដើម្បីជួយទីក្រុងបាងកក ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ យើងបានប្រឈមនឹងបញ្ហានេះកាលពី ២ សប្តាហ៍មុន” ។

លោកសង្កត់ធ្ងន់ទៀតថា “ស្ថានភាពជំងឺរាតត្បាតកាន់តែអាក្រក់ទៅៗ ហើយយើងមានអ្នកជំងឺជាច្រើនដែលបានឆ្លងជំងឺកូវីដធ្ងន់ធ្ងរ បន្ទប់ ICU ក៏មិនមានគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហានេះដែរ” ។

ស្របពេលជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Suksan Kittisopakorn ប្រធាននាយកដ្ឋានសេវាវេជ្ជសាស្ត្រនៅទីក្រុងបាងកក ក៏បាននិយាយផងដែរថា “វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” គឺឆ្លងយ៉ាងឆាប់រហ័ស ហើយងាយឆ្លងរាលដាលណាស់” ។

លោកបញ្ជាក់ថា “វីរុសបំប្លែងខ្លួននេះគឺធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យរលាកសួត និងត្រូវបានគេចាត់ទុកថាអាក្រក់ជាងវីរុសបំប្លែងខ្លួនផ្សេងទៀត ។ ត្រង់ចំណុចនេះ នៅផ្នែកខ្លះនៃទីក្រុងបាងកក មានមនុស្សមួយចំនួនធំបានឆ្លងកូវីដ ក៏ដូចជាឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ A24 news agency

ចុចអាន ៖ បំបែកកំណត់ត្រាថ្មី! ថៃ រកឃើញអ្នកឆ្លងកូវីដ ១១,៧៨៤ ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម