ព័ត៌មានជាតិ
លោក ផន ផល្លា ក្រោយជាសះស្បើយ ពីជំងឺកូវីដ-១៩ ស្រកអស់៨គីឡូ!
លោក ផន ផល្លា ប្រធានអង្គការមណ្ឌលកុមារកំព្រាមែកឈើ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩កម្រិតធ្ងន់កាលពីពេលថ្មីៗនេះ បានរៀបរាប់អំពីស្ថានភាព និងអាការៈក្នុងខ្លួនរបស់លោក។ ក្នុងនោះ រូបលោកក៏បានស្រកគីឡូ អស់៨គីឡូផងដែរ។
លោក ផន ផល្លា បានប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី១៩ ខែកក្កដានេះថា រូបលោកបានចាកចេញពីមណ្ឌលព្យាបាលកូវីដ-១៩ នៅព្រីមមៀរ២ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានតម្រូវឲ្យលោកធ្វើចតា្តឡីស័កបន្ត រយៈពេល២សប្ដាហ៍បន្តទៀត។ ក្នុងនោះនៅសល់ពេលតែ២ ឬ៣ថ្ងៃទៀត រូបលោកអាចចេញក្រៅ និងបំពេញការងារបានជាធម្មតាវិញហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/05-19-1024x768.jpg)
ប្រធានអង្គការមណ្ឌលកុមារកំព្រាមែកឈើ បានថ្លែងឲ្យដឹងបន្តថា «ដោយសារតែខ្ញុំ ជាអ្នកជំងឺកូវីដកម្រិតធ្ងន់ អញ្ចឹងហើយទំហំ នៃការប៉ះពាល់ទៅលើការរលាកសួត វាចូលទៅ២០ ទៅ៣០ភាគរយដែរ ហើយដើម្បីសង្រ្គោះជីវិតយើង នៅបន្ទប់សង្រ្គោះបន្ទាន់នោះ អញ្ចឹងហើយយើងទាមទារឲ្យ មានការប្រើប្រាស់ថ្នាំច្រើនប្រភេទដែរ ទាំងថ្នាំព្យាបាលកូវីដផង ទាំងថ្នាំដើម្បីទប់ស្កាត់ពីការរីករាលដាល នៃការរលាកសួតរបស់យើងផង ហើយថ្នាំដែលផ្សះ ហើយភាគច្រើនប្រើថ្នាំផ្សះតែម្ដង ដើម្បីព្យាបាលនូវការរលាកសួតជាសំខាន់»។ តែយ៉ាងណាក៏ដោយ មកដល់ពេលនេះស្ថានភាពសួតរបស់លោក ផន ផល្លា បានជាសះស្បើយច្រើនហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/01-75.jpg)
លោក ផន ផល្លា បានរៀបរាប់បន្តថា រូបលោកក៏ប៉ះពាល់ថ្លើមដែរ ក្រោយជាសះស្បើយពីកូវីកម្រិតធ្ងន់ ដោយឡើងពងបែក ឬដំបៅពេញមាត់ ដែលធ្វើឲ្យលោកពិបាកញុំាអាហារជាទីបំផុត ហើយញុំាដោយមិនដឹងរសជាតិនោះឡើយ តែមកដល់ពេលនេះ ដំបៅដែលនៅក្នុងមាត់របស់លោក បានជាភាគច្រើនហើយដែរ។
ជាមួយគ្នានេះ ចាប់តាំងពីការសម្រាកព្យបាលកូវីដមក លោកបានស្រកគីឡូអស់៨គីឡូ។ មិនត្រឹមប៉ុណ្ណោះ លោក ផន ផល្លា បានកើតកន្ទួលក្រហមៗ ស្ទើតែពេញខ្លួន ដោយតាមការវិភាគរបស់ក្រុមគ្រូពេទ្យទាំងនៅក្រៅស្រុក និង ក្នុងស្រុក អាចបណ្តាលមកពីការប្រើប្រាស់ថ្នាំច្រើនពេក ឬមកពីការប៉ះពាល់ថ្លើមរបស់លោក ឬអាចមកពីជំងឺសើរស្បែកណាមួយ។ យ៉ាងណាក៏ដោយ ទោះបីជាលោកកំពុងតែ ឡើងអ៊ុតក្រហមបែបដូច្នេះមែន តែវាមិនបង្កផលលំបាកដូចជារមាស់ ឬឈឺចាប់ឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/03-56.jpg)
លោក ផន ផល្លា បានប្រាប់ទៀតថា រូបលោកនឹងបន្តតាមដានព្យាបាល ក៏ដូចជាពិនិត្យឈាមដើម្បីឲ្យដឹងកាន់តែច្បាស់ ចំពោះអ្វីដែលកំពុងតែបានកើតឡើងចំពោះរូបលោក ក្រោយពីបានធ្វើចត្តាឡីស័កចប់គ្រប់។ ទោះជាបែបក្ដី លោក ផន ផល្លា បានកត់សំគាល់ឃើញថា ស្ថានភាពរបស់លោក មានលក្ខណៈល្អប្រសើច្រើនណាស់ ដោយលោកអាចគេងបានធម្មតា អាចញុំាអីដឹងរសជាតិមកវិញ ព្រមទាំងអាចហាត់ប្រាណបាន៣០នាទី នៅពេលព្រឹក និង៤៥នាទីនៅពេលល្ងាច។
ចំណែកឯកុមារកំព្រា និងបុគ្កលិក នៅមណ្ឌលកុមារកំព្រាមែកឈើវិញ គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានជាពីជំងឺកូវីដ-១៩ ចំនួន១២នាក់ហើយ ដោយនៅសល់៨នាក់ទៀត កំពុងតែសម្រាកព្យាបាលបន្ត នៅមណ្ឌលព្យាបាលកោះពេជ្រ ។ រីឯកុមារកំព្រា ៥០នាក់ជាងទៀត រួមទាំងបុគ្គលិក១០នាក់ជាងទៀតនោះ គឺកំពុងតែជាប់ធ្វើចត្តាឡីស័ក នៅក្នុងទីតាំងរបស់មណ្ឌលផ្ទាល់តែម្តង៕ (ដោយ)៖ ឃួន សុភ័ក្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?