ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា មើមខ្ជាយពិតជាអាចប្រឆាំងកូវីដបាន ១០០ ភាគរយ
ខណៈកូវីដកំពុងរាតត្បាត គ្រប់ប្រទេសជាច្រើនបានខិតខំស្រាវជ្រាវធាតុសំខាន់មួយចំនួន ដែលអាចប្រឆាំងនិងទប់ស្កាត់កូវីដបាន។ តួយ៉ាងនៅប្រទេសថៃ ក្រុមអ្នកស្រាវជ្រាវបានយកមើមខ្ជាយទៅចម្រាញសាកល្បង និងអះអាងថាពិតជាអាចប្រឆាំងកូវីដបាន ១០០ ភាគរយ។

បើយោងតាមក្រុមស្រាវជ្រាវដែលបានសហការគ្នា រវាងមហាវិទ្យាល័យវិទ្យាសាស្ត្រ សាកលវិទ្យាល័យ Mahidol មហាវិទ្យាល័យវេជ្ជសាស្ត្រ Ramathibodi សាកលវិទ្យាល័យ Mahidol និងមជ្ឈមណ្ឌល ឧត្ដមភាពវិទ្យាសាស្ត្រជីវិត (អង្គការសាធារណៈ) (TCELS) បានរកឃើញថា មានសារធាតុពីរដែលមានឥទ្ធិពលប្រឆាំងនឹងកូវីដបានខ្ពស់បំផុត។
វេជ្ជបណ្ឌិត Supareek Bowrapinyo បាននិយាយថា ក្រុមស្រាវជ្រាវរកឃើញថា សារធាតុដែលចម្រាញ់ចេញពីមើមខ្ជាយ ពិតជាអាចទប់ស្កាត់ការលូតលាស់របស់វីរុសកូវីដ បានរហូតដល់ ១០០ ភាគរយ ដោយសារវាមានសារធាតុសំខាន់ទាំងពីរ ក្នុងមើមនោះគឺ Pandulatin A និង Pinostrobin។
សារធាតុទាំងពីរនេះ វាអាចធ្វើសកម្មភាពដោយរារាំងការលូតលាស់របស់វីរុស ដែលបណ្ដាលឲ្យមានជំងឺកូវីដ។ ជាពិសេសសារធាតុទាំងពីរនេះអាចកាត់បន្ថយចំនួនកោសិកាដែលឆ្លងពី ១០០% មក ០%។ វាក៏អាចទប់ស្កាត់កោសិកាក្នុងការផលិតវីរុសបានរហូតដល់ ១០០ ភាគរយផងដែរ។

បើទោះបីជាគេប្រសិទ្ធនាមថាមើមខ្ជាយជួយប្រយុទ្ធប្រឆាំងនឹងកូវីដក្ដី តែយ៉ាងណា យើងក៏ត្រូវទទួលទានក្នុងកម្រិតសមល្មម។ ការទទួលទានសមល្មម នឹងជួយគ្រប់គ្រងបរិមាណសារធាតុសំខាន់ៗដែលនឹងមានប្រសិទ្ធភាព។ បរិមាណនៃការញ៉ាំអាចត្រូវបានគ្រប់គ្រងទៅតាមនោះ ហើយមិនត្រូវញ៉ាំច្រើនពេកទេ។

មើមខ្ជាយត្រូវបានក្រុមអ្នកសិក្សានៅប្រទេសថៃស្រាវជ្រាវថា អាចប្រឆាំងកូវីដបាន ១០០ ភាគរយក៏ពិតមែន។ ប៉ុន្តែបច្ចុប្បន្ននេះ ពុំទាន់មានថ្នាំឬថ្នាំបំប៉នណាមួយត្រូវបានគេអនុញ្ញាតឲ្យការពារកូវីដបានទេ។ ក្រសួងសុខាភិបាលគ្រប់ប្រទេស គ្រាន់តែគេណែនាំឲ្យប្រជាជនលាងដៃញឹកញាប់ ជៀសឆ្ងាយពីអ្នកដទៃ ពាក់ម៉ាសបិទមុខរាល់ពេលចេញពីផ្ទះ ហាត់ប្រាណនិងសម្រាកឲ្យបានគ្រប់គ្រាន់ ទើបអាចការពារការពារកូវីដបាន៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុដែលយុវវ័យ មានសន្ទុះនៃការឆ្លងកូវីដលឿន ជាងមនុស្សចាស់
ចុចអាន៖វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ