Connect with us

ព័ត៌មានជាតិ

ប្រទះឃើញសពត្រីផ្សោត ១ ក្បាល​​ទម្ងន់ជិត ១០០ គីឡូអណ្ដែតទឹកមកទើរលើ​ឆ្នេរ​ពយជំទាវម៉ៅ

បានផុស

នៅ

សាកសពត្រីផ្សោតមួយក្បាលមានទម្ងន់ជិត១០០គីឡូក្រាម ត្រូវគេប្រទះឃើញងាប់អណ្តែតទឹកមកទើនៅលើឆ្នេរខ្សាច់​ពយជំទាវម៉ៅ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៌ប្រទះឃើញសាកសពត្រីផ្សោតនេះ បានកើតមានឡើងនៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ ហ្វេសប៊ុកផេកផ្លូវការរបស់មន្ទីរកសិកម្ម ខេត្តព្រះសីហនុ បានបញ្ជាក់ថា ករណីនេះ បន្ទាប់ពីទទួលបានការណែនាំពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មន្រ្តីជំនាញជលផល បានចុះពិនិត្យមើលត្រីផ្សោត ១ក្បាល ដែលបានងាប់អណ្តែតមកទើឆ្នេរពយជំទាវម៉ៅ ខេត្តព្រះសីហនុ។

ឆ្លងតាមការពិនិត្យរបស់មន្រ្តីជំនាញ ត្រីផ្សោតនេះមានទង្ងន់ ប្រហែល៩០គីឡូ ប្រវែងបណ្តោយ ២,២៤ម ទទឹង០,៦០ម ជាប្រភេទ ផ្សោតឃ្លៀច(Indo-Pacific humpoback dolphin)ឈ្មោល។

ផ្សោតប្រភេទនេះ មាននៅតំបន់កោះព្រិង ឆ្នេរខែម មុខរាម នៅប្រជុំកោះរ៉ុង ជាប្រភេទសត្វកម្រដែលត្រូវការពារដោយអនុត្រឹក្យលេខ១២៣ អ.ន.ក្រ។ តាមការសន្និដ្ឋាន ត្រីផ្សោតឃ្នៀចនេះ បានងាប់ដោយសារជាប់ឧបករណ៍នេសាទ​(មង)៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម