ព័ត៌មានជាតិ
មេភូមិដំណាក់ធំ១ ដើរស្រង់អ្នកជំងឺតាមផ្ទះរាល់ថ្ងៃ បែរជាឆ្លងខ្លួនឯងរួមទាំងកូនអាយុ១០ខែ
ពិតជាគួរឲ្យអាណិតលោកមេភូមិដំណាក់ធំ១ ដែលរាល់ថ្ងៃដើរស្រង់ស្ថិតិប្រជាពលរដ្ឋតាមខ្នងផ្ទះស្វែងរកអ្នកជំងឺកូវីដ១៩ បែរជាឆ្លងជំងឺដល់រូបគាត់រួមជាមួយកូនប្រុសពៅទើបអាយុ១០ខែម្នាក់ផងដែរ។
យោងតាមសេចក្តីរាយការណ៍ពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យ២ បានឲ្យកម្ពុជាថ្មីដឹងថា នៅរសៀលថ្ងៃទី១៩ខែកក្កដានេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានមកជូនដំណឹងដល់លោកមេភូមិដំណាក់ធំ១ឈ្មោះ សរ សំអាត ដែលបានយកសំណាកកាលពី៣ថ្ងៃមុនពេលនេះ លទ្ធផលចេញហើយ គឺវិជ្ជមានកូវីដ១៩ រួមទាំងកូនប្រុសពៅរបស់លោកមេភូមិ ដែលមានអាយុទើប១០ខែម្នាក់ផង ហើយក្នុងនោះលោកគ្រូពេទ្យបានឲ្យលោកមេភូមិរៀបចំខ្លួនជាមួយកូនពៅ ដើម្បីយកទៅព្យាបាលប៉ុន្តែលោកមេភូមិសុំព្យាបាលនៅផ្ទះវិញ។

លោកចៅសង្កាត់រងបានបញ្ជាក់ថា រាល់ថ្ងៃលោកមេភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែងដើរស្រង់ស្ថិតិអ្នកជំងឺកូវីដ១៩ តាមខ្នងផ្ទះមិនដែលខកខានឡើយ ខណៈនេះបែរជាឆ្លងខ្លួនឯងរួមទាំងកូនប្រុសពៅ ដែលមានអាយុទើប១០ខែឆ្លងជំងឺកូវីដ១៩ផងដែរ។ ដូច្នេះជំងឺកូវីដ១៩នេះ គឺត្រូវប្រុងប្រយ័ត្ន ព្រោះជំងឺនេះកំពុងរាតត្បាតពេញភូមិ បើសិនជាយើងមិននាំគ្នាអនុវត្ត៣កុំ ៣ការពារនោះ ហើយជាក់ស្តែងក្មេងតូចដែលមានអាយុទើប១០ខែ មិនដែលទៅណាសោះ បែរជាឆ្លងជំងឺពីឪពុកដែលដើរចេញពីផ្ទះរាល់ថ្ងៃ ក៏ព្រោះតែភារកិច្ចដោយខានពុំបាន៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត