KPT+
បង្ហាញការរើសអើងចំពោះអ្នកជំងឺកូវីដ-១៩ អាចបណ្ដាលឱ្យករណីឆ្លងកាន់តែយ៉ាប់
ប្រភពពី Medscape បានចុះផ្សាយថា ការរើសអើងអ្នកជំងឺកូវីដ-១៩ អាចបង្កើនឱ្យមានអ្នកជំងឺថ្មីកាន់តែច្រើនឡើង ដោយសារវាបង្កផលប៉ះពាល់ដល់អារម្មណ៍និងផ្លូវចិត្តរបស់ពួកគេ និងមិនហ៊ានទៅធ្វើរោគវិនិច្ឆ័យ។
ការរើសអើងក្នុងកំលុងកូវីដ-១៩កំពុងរាតត្បាត ត្រូវបានក្រុមអ្នកចិត្តសាស្ត្របរិយាយថា អាចផ្ដល់ផលអវិជ្ជមានធ្ងន់ធ្ងរចំពោះអ្នកជំងឺ ដោយវាមិនអាចជួយទប់ស្កាត់មិនឱ្យកើតមានករណីថ្មីចំពោះពលរដ្ឋទូទៅ អ្នកស្មគ្រចិត្ត និងបុគ្គលពាក់ព័ន្ធផ្សេងទៀតនោះឡើយ។ មូលហេតុដោយសារ៖
-គ្រប់គ្នានឹងលាក់បាំងអាការឬរោគសញ្ញាខ្លួន ព្រោះភាពខ្មាសអៀន
-ការធ្វើតេស្តនឹងមានភាពយឺតយ៉ាវ ព្រមទាំងបង្កឱ្យជំងឺវិវត្តកាន់តែធ្ងន់ធ្ងរ
-បំបាក់ទឹកចិត្តអ្នកជំងឺក្នុងការស្វែងរកឬទទួលការព្យាបាលមិនបានទាន់ពេលពេលវេលា
ក្រៅពីនោះទៀត ការរើសអើងអាចបណ្ដាលឱ្យអ្នកជំងឺមានអារម្មណ៍ ភ័យខ្លាច ព្រួយបារម្ភ ស្លន់ស្លោ ឬបាក់ទឹកចិត្តក៏មាន។
ឆ្លើយតបទៅនឹងបញ្ហានេះ អ្នកជំនាញចិត្តសាស្ត្រទូន្មានឱ្យអ្នកជាជួយគាំទ្រអ្នកឈឺក្នុងលទ្ធភាពដែលអាចអាចធ្វើបានតាមរយៈសកម្មភាព ពាក្យលើកទឹកចិត្ត ជាពិសេសកុំបន្ទោសបង្អាប់បន្ថែមបើសិនដឹងថាពួកគេពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ព្រោះពួកគេក៏មិនចង់ឆ្លង ហើយត្រូវការកម្លាំងចិត្តដើម្បីប្រឆាំងនឹងជំងឺនេះផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សញ្ញាព្រមាននរណាម្នាក់ចង់សម្លាប់ខ្លួន និងវិធីជួយសង្រ្គោះទាន់ពេលវេលា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១២ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់