ព័ត៌មានជាតិ
ជនសង្ស័យ៥នាក់ មានទាំងអ្នក ជក់ និងអ្នកលក់គ្រឿងញៀនត្រូវបានកម្លាំងសមត្ថកិច្ចបង្រ្កាប
ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនរៀបចំសំណុំរឿង បញ្ជូន ជនសង្ស័យទាំង៥នាក់ និងវត្ថុតាង ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ នៅថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២១ នេះ។ ជនសង្ស័យ៥នាក់ក្នុងនោះមានទាំងអ្នកជក់ និងអ្នកលក់ជាទ្រង់ទ្រាយធំត្រូវកម្លាំងនគរបាលស្រុកមង្គលបូរីបង្រ្កាបបាននៅ ត្រង់ចំណុចផ្លូវលំ ក្នុងភូមិនាងកេត ឃុំប្ញស្សីក្រោក និង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកក្កដានេះ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបូរី បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ទាំង៥នាក់ក្នុងនោះមានអ្នកជក់ និងអ្នកលក់ ជាទ្រង់ទ្រាយធំនោះ អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទើបកម្លាំងនរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរីចុះ បង្រ្កាបជនសង្ស័យបានជាបន្តបន្ទាប់បានចំនួន៥នាក់។
ក្នុងនោះមាន ទី១ ឈ្មោះពៅ កំពត ហៅ ប៊ូ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិភ្នំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាមុខអ្នកលក់ថ្នាំញៀន ទី២ ឈ្មោះ ទូច ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិចំកាតតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទី៣ ឈ្មោះ ហឿយ សេងហាក់ ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិចំកាតតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទាំង២នាក់នេះជាអ្នកជក់ ចំណែកទី៤ ឈ្មោះ ថន នឿន ហៅ ហាន ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិនាងកេត ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាអ្នកលក់ថ្នាំញៀនធ្លាប់ជាប់ពន្ធនាគារចំនួន១លើក និងទី៥ ឈ្មោះ ថន អ៊ុនតាក់ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិនាងកេត ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អ្នកផ្សំគំនិតក្នុងករណីលក់ថ្នាំញៀន។

ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ចំនួន៥កូនថង់ មានទម្ងន់១០៧.០៤ក្រាម ថ្លឹងទាំងសំបក ប្រាក់ខ្មែរចំនួន១២ម៉ឺនរៀល និងទូរស័ព្ទដៃ១គ្រឿង។
លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៥នាក់ បានសារភាពថា ពួកខ្លួនពិតជាអ្នកលក់ថ្នាំញៀន និងអ្នកជក់ផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត