ព័ត៌មានអន្ដរជាតិ
អ្នកនយោបាយឥណ្ឌាដែលនិយាយ លាមកគោមិនអាចព្យាបាលកូវីដត្រូវតុលាការបញ្ជាឲ្យដោះលែង
តុលាការកំពូលឥណ្ឌាបានបញ្ជាឲ្យដោះលែងសកម្មជននយោបាយម្នាក់ដែលបានចាប់ខ្លួនកាលពីខែឧសភាដោយសារបានបង្ហោះសារតាម Facebook ដោយនិយាយថា លាមកគោ និងទឹកនោមគោមិនអាចព្យាបាលជំងឺកូវីដ-១៩បានទេ បន្ទាប់ពីករណីស្លាប់របស់អ្នកនយោបាយរដ្ឋម្នាក់។
កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានតុលាការយុត្តិធម៏លោក DY Chandrachud បានចាត់ទុកការបន្តឃុំខ្លួនអ្នកនយោបាយ Leichombam Erendro ជារឿងខុសច្បាប់ក្រោមរដ្ឋធម្មនុញ្ញ និងរំលោភបំពានលើសិទ្ធិរបស់គាត់។
តុលាការកំពូលបានបញ្ជាក់ទៅអាជ្ញាធរពន្ធនាគារ Manipur ឲ្យដោះលែងសកម្មជនមុនម៉ោង៥ល្ងាចថ្ងៃចន្ទ បន្ទាប់ពីលោកត្រូវបានឃុំខ្លួនរយៈពេលពីរខែមកហើយ។
លោក Erendro បានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែឧសភា ជាមួយអ្នកកាសែតឈ្មោះ Kishorechandra Wangkhem ពីបទបះបោរ បន្ទាប់ពីការនិយាយអំពីការស្លាប់របស់លោក Saikhom Tikendra Singh ដែលជាប្រធានរដ្ឋ BJP ដោយសារកូវីដ-១៩។
នៅលើ Facebook លោក Erendro បានសរសេរថា ៖«ការព្យាបាលជំងឺកូវីដ-១៩ដោយលាមកគោ និងទឹកនោមគោមិនអាចជាបានទេ។ ការព្យាបាលត្រូវតែបែបវិញវិទ្យាសាស្ត្រ និងសុភវិនិច្ឆ័យ»។
ជាមួយគ្នានេះ អ្នកកាសែត Wangkhem បានសរសេរស្រដៀងគ្នានេះដែរដា ៖«លាមកគោ ទឹកនោមគោមិនអាចព្យាបាលបានទេ។ វាគ្មានមូលដ្ឋាន។ ថ្ងៃស្អែក ខ្ញុំនឹងបរិភោគត្រី»។
បន្ទាប់ពីការផុសនោះមក អនុប្រធានរដ្ឋ Manipur BJP លោក Usham Deben Singh និងអគ្គលេខាធិការលោក Premananda Meetei បានដាក់ពាក្យប្តឹងលោក Erendro និង Wangkhem ហើយក៏មានចាប់ខ្លួនតែម្តង។
នៅថ្ងៃចន្ទម្សិលមិញ តុលាការបានឆ្លើយតបទៅនឹងការអង្វរបស់ឪពុក Erendro ដែលបានចាត់ទុកថា ការឃុំខ្លួនរបស់សកម្មជននយោបាយជារឿងគួរឲ្យតក់ស្លត់ដែលឃុំខ្លួនដោយខុសច្បាប់ដើម្បីជាការរារាំងដល់សេរីភាពក្នុងការបញ្ចេញមតិ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា