ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួន Delta កំពុងគ្របដណ្តប់ប្រទេស ថៃ
វីរុសកូវីដ-១៩បំប្លែងខ្លួន Delta បានយកឈ្នះវីរុស Alpha ក្លាយជាវីរុសបំប្លែងខ្លួនគ្របដណ្តប់នៅក្នុងប្រទេសថៃ ដែលមានការឆ្លងចំនួន ៦៣ ភាគរយ។ នេះបើយោងតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ។
លោកវេជ្ជបណ្ឌិត Supakit Sirilak ប្រធាននាយកដ្ឋាន បាននិយាយថា ប្រហែលជា ៦៣ភាគរយ នៃករណីជាង ៣,០០០ ដែលត្រូវបានវិភាគដោយនាយកដ្ឋាននេះ បានរកឃើញថាជាវីរុសបំប្លែងខ្លួន Delta ដែលគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ខណៈ ៣៤ភាគរយ គឺជាវីរុសបំប្លែងខ្លួន Alpha ដែលត្រូវបានរកឃើញដំបូងនៅក្នុងចក្រភពអង់គ្លេស។ ករណីនៅសេសសល់គឺជាវីរុសបំប្លែងខ្លួន Beta ដែលគេរកឃើញដំបូង នៅអាហ្វ្រិកខាងត្បូង។
ខេត្តចំនួន ១១ រួមមាន Mae Hong Son, Kanchanaburi, Samut Songkhram, Chachoengsao, Trat, Surin, Chumphon, Nakhon Si Thammarat, Krabi, Phangnga និង Pattani បានរាយការណ៍អំពីករណីវីរុស Delta លើកដំបូងនាពេលថ្មីៗនេះ ដែលនាំឲ្យខេត្តរកឃើញវីរុសនេះ កើនដល់ ៧២ខេត្ត។
លោកនិយាយថា ការរីករាលដាលនៃវីរុសឆ្លងសាហាវនេះ គឺស្ថិតនៅពីក្រោយការកើនឡើងនៃករណីឆ្លងនាពេលបច្ចុប្បន្ន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ជំរុញឲ្យកសិករទូទាំងប្រទេស ដាំស្មៅប្រមាត់មនុស្ស បន្ទាប់ពីរកឃើញប្រសិទ្ធភាព ព្យបាលកូវីដ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ