Connect with us

កូវីដ-១៩

វៀតណាម បន្តរកឃើញអ្នកឆ្លងកូវីដ ជាង ៤ពាន់ករណីទៀត

បានផុស

នៅ

ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការឆ្លងកូវីដថ្មីចំនួន ២,១៦១ ករណីទៀត កាលពីយប់ថ្ងៃចន្ទ ដោយនាំឲ្យចំនួនសរុបប្រចាំថ្ងៃ ឡើងដល់ ៤,១៧៥ករណី។

ក្នុងចំណោមករណីសរុបពេលយប់ ទីក្រុងហូជីមិញ ដែលជាចំណុចផ្ទុះរលកទី៤ បានកត់ត្រាការឆ្លងថ្មីចំនួន ១,៥៣៩ករណី បន្ទាប់មកគឺខេត្តភាគខាងត្បូង Binh Duong រកឃើញ ២៨៨ករណីនិង Dong Nai រកឃើញ៨០ករណី។ ករណីដែលនៅសេសសល់ ត្រូវបានកត់ត្រាក្នុង ១៩ខេត្តក្រុងផ្សេងទៀត។

ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ពីអ្នកជំងឺចំនួន ៣៨០នាក់ ជាសះស្បើយផងដែរ ដោយធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង កើនដល់ ១១,០៤៧នាក់។

ចាប់តាំងពីរលកថ្មីបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមេសាមក ប្រទេសវៀតណាម បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ចំនួន ៥៤,៣២៥ករណី នៅក្នុង ៥៨ខេត្តក្រុង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ប្រជា ជន ខ្លាច ខ្វះ នាំ គ្នា ទិញ អុកស៊ីសែន ទុក ផ្ទះ ធ្វើ ឲ្យ ក្រសួង សុខាភិបាល វៀតណាមព្រមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម